ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលឲ្យស្ត្រីម្នាក់​ ស្លាប់ទាំងមិនដឹងខ្លួន ខណៈកំពុងឈរទិញទំនិញ ក្នុងផ្ទះលក់ចាប់ហ៊ួយ

ព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលបង្កឡើងដោយរថយន្តធន់ធំ ដឹកថ្មគ្រោះ បានបុករះរថយន្តជាច្រើនគ្រឿ​ង​ និងបន្តជ្រុលចូល ដល់ក្នុងផ្ទះលក់ចាប់ហ៊ួយ ត្រង់ចំណុចផ្លូវបំបែក ក្នុងសង្កាត់ទី៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ដែលបណ្តាលឲ្យស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈកំពុងឈរទិញទំនិញ នៅក្នុងនោះ ។

ប្រភពពីប្រជាពលរដ្ឋ បានឃើញហេតុការណ៍ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កទៅជាអគ្គិភ័យឆាប់ឆេះ ខណៈដែលរថយន្ត ជាច្រើនគ្រឿងបានបកទង្គិចគ្នា បន្តបន្ទាប់ រហូតឈានដល់ បណ្តាលឲ្យស្ត្រី ដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានស្លាប់ និងអ្នកបើកបររថយន្តបង្ករងរបួសធ្ងន់ ។ ភ្លាមៗក្រោយកើតហេតុ គេបានឃើញក្រុមសង្គ្រោះ និងក្រុមពន្លត់អគ្គីភ័យ បានចេញអន្តរាគមន៍ ជួយសង្គ្រោះផងដែរ ៕

Facebook Comments

To Top