ព័ត៌មានជាតិ

កម្លាំងទីបញ្ជាការជួរមុខ សន្តិសុខលម្ហសមុទ្រ អន្តរាគម ចេញអូប័រល្បឿនលឿន ជួយសង្គ្រោះជនបរទេសម្នាក់ ពីផែឡុងសិត មកកាន់មន្ទីរពេទ្យទាន់ពេលវេលា

ភ្នំពេញ៖ កម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញអន្តរាគម ទៅជួយសង្គ្រោះជនបរទេសម្នាក់ ទាន់ពេលវេលា ដែលជនបរទេសឈ្មោះ Eynat Ofir ភេទស្រី អាយុ១៩ឆ្នាំ ជាជនជាតិអ៊ីស្រាអែល មានជម្ងឺធ្ងន់ធ្ងរ និងគ្មានមធ្យោបាយមកវិញ ដើម្បីមកកាន់មន្ទីរពេទ្យ។

យោងតាមការបញ្ជាក់ពីមន្ត្រី នៃទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​ សន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានចាត់ឲ្យកម្លាំង ទីបញ្ជាការជួរមុខ ចំនួន៤រូប អូប័រល្បឿនលឿនមួយគ្រឿង ដឹកនាំដោយ លោកវរនាវីឯក សុខ រស្មី អនុប្រធាន នាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការ បានចេញទៅជួយសង្គ្រោះ ជនបរទេសម្នាក់ ឈ្មោះ Eynat Ofir ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិអ៊ីស្រាអែល ដែលមានជម្ងឺធ្ងន់ធ្ងរ និងគ្មានមធ្យោបាយមកវិញ យកពីផែទ្បុងសិត កោះរ៉ុង មកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ខណៈដែលបច្ចុប្បន្ននេះ អ្នកជម្ងឺបានធូរស្រាលហើយ ក្រោយបានការជួយ តាមរយៈអូប័រល្បឿនលឿន ដែលបានបញ្ជូនមកកាន់ មន្ទីរពេទ្យបានទាន់ពេលវេលា៕

Facebook Comments

To Top