ព័ត៌មានជាតិ

សែលកាត រកឃើញអ្នកឈ្នះរង្វាន់​ ២នាក់ ពីកម្មវិធី ផ្ញើសារ ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ដែលស្មើនឹងទឹកប្រាក់ ១៣ម៉ឺនដុល្លារ

ភ្នំពេញ៖ សែលកាត នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានធ្វើការប្រកាស និងប្រគល់រង្វាល់ ដល់អ្នកមានសំណាង២រូប ដែលមានសំណាង ឈ្នះប្រាក់សុទ្ធ ស្មើនឹងទឹកប្រាក់១៣០ ០០០ដុល្លារអាមេរិក ពីសែលកាត ក្រោយចូលរួម លេងកម្សាន្ត ជាមួយកម្មវិធី “ផ្ញើសារ ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ។

ពិធីប្រគល់រង្វាន់ដល់អ្នកទាំងពីរ ត្រូវបានធ្វើឡើង នាការិយាល័យកណ្តាល សែលកាត ដោយក្នុងនោះលោក បុល គង់ មកពីភ្នំពេញតែម្តង បានឈ្នះប្រាក់សុទ្ធ ៨០ ០០០ដុល្លារអាមេរិក និងអ្នកនាង យាន ធីតា មកពីខេត្តកំពង់ចាម បានឈ្នះប្រាក់សុទ្ធ ៥០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុនទូរសព្ទចល័ត ហើយនេះ ជាអតិថិជន ២រូបទៀតហើយ ក្នុងចំណោមអតិថិជន សែលកាត ដែលបានឈ្នះរង្វាន់ ប្រាក់សុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ។

ការប្រគល់ប្រាក់រង្វាន់ ធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួមផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរកអ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅ តែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននិងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ » ។

ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់ លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខ កូដ សំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕
ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top