ព័ត៌មានជាតិ

បញ្ហាផ្លូវភេទ របស់បុរស៖ តើអ្នកមានស្ថិត ក្នុងចំណោម បញ្ហាទាំងនេះទេ?

វាត្រូវបានគេប៉ាន់ស្មានថា បុរសម្នាក់ក្នុងចំណោម ១០នាក់ មានបញ្ហាទាក់ទងនឹងការ រួមភេទដូចជាការបាញ់ ទឹកកាមឆាប់ពេក ឬបញ្ហាងាប់លិង្គជាដើម។

បញ្ហាផ្លូវភេទ អាចប៉ះពាល់ដល់បុរសគ្រប់គ្នា។

១. ការងាប់លិង្គ (លិង្គមិនងើប)៖ នេះគឺជាពេលដែលមនុស្សប្រុស មិនអាចទទួលបាន ឬរក្សាការឡើងរឹងរបស់លិង្គ។ បុរសភាគច្រើនជួបប្រទះបញ្ហានេះ នៅពេលខ្លះនៅក្នុងជីវិតរបស់ពួកគេ ហើយមូលហេតុ វាអាចជាបញ្ហារូបកាយ ឬផ្លូវចិត្ត។
មូលហេតុរួមមានជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងការកើនឡើងសម្ពាធឈាម។ ការសេពគ្រឿងស្រវឹង ការជក់បារី និងការថ្នាំខុសច្បាប់ ព្រមទាំងឱសថវេជ្ជបញ្ជាមួយចំនួន ក៏អាចបង្កឲ្យមានបញ្ហានៃ ការឡើងរឹងរបស់លិង្គផងដែរ។

ការខ្វល់ខ្វាយអំពីការងារ ប្រាក់កាស ទំនាក់ទំនងគ្រួសារ និងសូម្បីតែការព្រួយបារម្ភអំពី ការមិនឡើងរឹងរបស់លិង្គ ក៏សុទ្ធតែអាចជាកត្តាចូលរួមទាំងអស់។

២. ការឆាប់ចេញទឹកកាម៖ នេះគឺជាពេលដែលបុរស បញ្ចេញទឹកកាមឆាប់រហ័ស ឬលឿនជាងការចង់បាន ក្នុងពេលរួមភេទ។ វាគ្រាន់តែជាបញ្ហាមួយ ប្រសិនបើវារំខានដល់គាត់ ឬដៃគូរបស់គាត់។

មូលហេតុអាចរួមមានការថប់បារម្ភ អំពីសកម្មភាពផ្លូវភេទ ភាពតានតឹង បញ្ហាដែលមិនទាន់ ដោះស្រាយនៅក្នុងទំនាក់ទំនង ឬការធ្លាក់ទឹកចិត្ត។ អ្នកអាចទៅជួបគ្រូពេទ្យ ឬវេជ្ជបណ្ឌិតចិត្តសាស្រ្ត សម្រាប់ជាជំនួយ។

៣.ការបាត់បង់ចំណង់ផ្លូវភេទ៖ ការបាត់បង់ចំណង់ផ្លូវភេទ គឺជារឿងធម្មតា ហើយកើតឡើងញឹកញាប់ណាស់។ វាអាចត្រូវបានផ្សារភ្ជាប់ទៅនឹង កត្តាមួយចំនួនរួមទាំងបញ្ហាទំនាក់ទំនង ភាពតានតឹង ការថប់បារម្ភ និងផលប៉ះពាល់នៃថ្នាំ។ ចូរពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក ឬទាក់ទងជាមួយសមាគម ប្រឹក្សាយោបល់ផ្លូវភេទ ប្រសិនបើអ្នកគិតថា វាជាបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នក៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top