កីឡា

ក្រុមជើងខ្លាំងជិត១២០ក្រុម ណាត់ជួបគ្នា លើទីលាន Tiger Street Football Festival 2019 មណ្ឌលខេត្តសៀមរាប

សៀមរាប៖ក្រុមការងារព្រឹត្តិការណ៍ ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បានធ្វើដំណើរមកដល់ មណ្ឌលខេត្តសៀមរាបហើយ ដោយព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តរយៈពេល៣ថ្ងៃចាប់ពីនាថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីលានអង្គរឃ្យុងយូ គណៈកម្មាធិការរៀបចំការប្រកួតយក១២ក្រុម ។

នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាសៀមរាប ក្រុមការងារពានរង្វាន់ Tiger Street Football Festival 2019 ក្រោមការសហការជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំពិធី សន្និសីទ សារព័ត៌មានស្តីពីការ Tiger Street Football Festival 2019 ជាផ្លូវការនៅមណ្ឌល ខេត្តសៀមរាបដែល មានការចូលរួមចំនួន១១៨ក្រុម។

លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រុមហ៊ុន ស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា សូមប្អូនៗ យុវជនដែលស្រលាញ់ កីឡាបាល់ទាត់ បានបញ្ចេញសមត្ថភាព ប្រកួតប្រជែង ដណ្តើមពានរង្វាន់។

ហើយជាធម្មតាការប្រកួតតែងតែ ចង់ទទួលបានជ័យជម្នះប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់ នូវស្មារតីកីឡាលេង ដោយយុត្តិធម៌ (Fair Play) គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

លោកស្រីបន្តថា “ ខ្ញុំចង់ឃើញក្រុមកីឡាកតាម បណ្តាខេត្តលើពានរង្វាន់ Tiger Street Football Festival 2019 ” ជាពិសេសក្រុមកីឡាករនៅមណ្ឌលខេត្តសៀមរាបតែម្តង ដោយសារតែរយៈពេល៦ឆ្នាំជាប់ៗគ្នា ឃើញតែក្រុមនៅ ភ្នំពេញលើពានរហូត។ សម្រាប់ឆ្នាំនេះក្រុមការងារ Tiger Street Football Festival 2019 ជ្រើសរើសយក ១២ក្រុមទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ ជាមួយកំពូលតារាបាល់ទាត់ ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមាន គុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើន ជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែក រសជាតិ និងគុណភាព។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការ ទទួលខុសត្រូវ៕

 

 

 

 

 

 

 

Facebook Comments

To Top