នយោបាយ

ក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឈ្មោះ គណបក្សបំណងពលរដ្ឋ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីឈ្មោះ គណបក្សនយោបាយថ្មីមួយទៀត ដែលមានឈ្មោះថា “គណបក្សបំណងពលរដ្ឋ” ក្នុងបញ្ជីឈ្មោះគណបក្ស នយោបាយដែលមានលោក អ៊ិត សារម្យ ជាប្រធាន ។

យោងតាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា គណបក្សបំណងពលរដ្ឋ សរសេរជាអក្សកាត់ (គ.ប.ព) ដែលមានអាស័យដ្ឋាន នៃទីស្នាក់ការកណ្ដាល តាំងនៅផ្ទះលេខ៣៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានចុះឈ្មោះក្នុងបញ្ជីឈ្មោះ គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃរួចរាល់ហើយ។

ដូច្នេះគណបក្សបំណងពលរដ្ឋ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ស្ដីពី គណបក្សនយោបាយ លិខិតបទដ្ឋានកតិយុត្តនានា ជាធរមាននិងលក្ខន្តិកៈ របស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

សូមរំលឹកថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានប្រកាសថា មានគណបក្សនយោបាយចំនួន៤១ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ៕

ដោយ នឿត សម្ផស្ស

Facebook Comments

To Top