សេដ្ឋកិច្ច & អចលនទ្រព្យ

សន្ទស្សន៍ភាព មិនប្រាកដប្រជា នៃសេដ្ឋកិច្ច របស់កូរ៉េខាងត្បូង កើនឡើងជិត ដល់ ២ឆ្នាំ

សេអ៊ូល៖ ភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ច របស់ប្រទេស កូរ៉េខាងត្បូង បានកើនឡើងដល់កម្រិតខ្ពស់ជិត ២ ឆ្នាំនៅក្នុងខែធ្នូ ក្នុងគ្រាមានសញ្ញាច្បាស់លាស់នៃ ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេស និងក្រៅប្រទេស។

សន្ទស្សន៍ភាពមិនប្រាកដប្រជានៃគោលនយោបាយ សេដ្ឋកិច្ច (EPU) សម្រាប់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ២៤៣,០៣ នៅខែធ្នូឆ្នាំមុន ពោលគឺកើនឡើងយ៉ាងខ្លាំងពី ២០៣,២៤ កាលពីខែធ្នូ នេះបើយោងតាម ទិន្នន័យរបស់គេហទំព័ររបស់ EPU ។

វាបានបង្ហាញពីកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៧ នៅពេលដែលសន្ទស្សន៍នេះបានកើនឡើងដល់ ២៩៩,៦៧ នៅចំកណ្តាលនៃការចោទប្រកាន់ របស់អតីតប្រធានាធិបតីលោកស្រី ផាក គឹនហេ។

ចំនួននេះបានកើនឡើងដល់ ៣៩១,៧៩ ក្នុងខែមករា ឆ្នាំ២០១៧ ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីក្រុមហ៊ុន បានចាប់ផ្តើម ចងក្រងទិន្នន័យបែបនេះ ក្នុងឆ្នាំ១៩៩០។

EPU ត្រូវបានបង្កើតឡើងដើម្បីវាស់ស្ទង់ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច លើគោលនយោបាយ សេដ្ឋកិច្ច ដែលជះឥទ្ធិពលដល់កំណើននៃ ការអភិវឌ្ឍក្នុងស្រុកសរុប សន្ទស្សន៍នេះត្រូវបានវាស់ដោយសារព័ត៌មាន ដែលបង្ហាញពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច និងគោលនយោបាយ និងភាពមិនយល់ស្រប ក្នុងចំណោមអ្នកព្យាករណ៍សេដ្ឋកិច្ច៕ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top