សេដ្ឋកិច្ច & អចលនទ្រព្យ

ក្រុមហ៊ុនអាកាសចរណ៍ អេត្យូពី នៅអាហ្វ្រិក កំពុងទាក់ទាញ អ្នកដំណើរចិន

អាឌីសអាបេបា៖ ក្រុមហ៊ុនអាកាសចរណ៍ អេត្យូពី (ET) ដែលជាក្រុមហ៊ុនអាកាសចរណ៍ រីកចម្រើនឆាប់រហ័សបំផុតនៅក្នុងទ្វីបអាហ្វ្រិក បានបង្ហាញកាលពីថ្ងៃអង្គារថា ខ្លួនមានបំណងចង់ក្លាយជា ក្រុមហ៊ុន អាកាសចរណ៍ដែលមានភាពរួសរាយរាក់ទាក់ បំផុតរបស់ប្រទេសចិន នៅក្នុងទ្វីបអាហ្វ្រិកដោយ មានការផ្តួចផ្តើម ជាច្រើនកំពុងពិភាក្សា ដើម្បីបង្កើនការតភ្ជាប់អាកាសចរណ៍ រវាងអាហ្វ្រិក និងចិន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិរបស់ ប្រទេសអេត្យូពី ដែលបានបម្រើដល់ អ្នកដំណើរ ជនជាតិចិនជិត ៤.០០០នាក់ជារៀងរាល់ថ្ងៃតាមរយៈមជ្ឈមណ្ឌល ជើងហោះហើរអន្តរជាតិដ៏សំខាន់របស់ ប្រទេសអាហ្វ្រិកខាងកើត នៅព្រលានយន្តហោះអន្តរជាតិ Bole ក្នុងក្រុង អាឌីសអាបេបា បាននិយាយថា មហិច្ឆតាចង់បង្កើនសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយអ្នកដំណើរចិនកំពុងទទួលបានសន្ទុះខ្លាំង ជាមួយនឹងជំនួយរបស់ចិននៅ មជ្ឈមណ្ឌលហោះហើរក៏ដូចជាសេវាដឹ កអ្នកដំណើរផ្សេងទៀត។

លោក Biniyam Demssie ដែលជាប្រធានក្រុមផ្នែកព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បានប្រាប់ស៊ីនហួកាលពីថ្ងៃអង្គារថា “ជនជាតិចិនគឺជាអតិថិជនដ៏សំខាន់បំផុតរបស់យើង” ។ លោក Demssie ដែលបានសង្កត់ធ្ងន់លើវត្តមានរីកចម្រើនរបស់ប្រទេសចិននៅអាហ្វ្រិករួមជាមួយផែនការវិនិយោគនាពេលអនាគតដ៏រឹងមាំបានសង្កត់ធ្ងន់ថា ការចាប់អារម្មណ៍របស់ ET ដើម្បីបន្តពង្រីកបណ្តាញរបស់ខ្លួនក្នុងការភ្ជាប់អាហ្វ្រិកនិងចិន។

លោក Demsie បានមានប្រសាសន៍ថា “ប្រទេសចិនគឺជាទីផ្សារធំបំផុតរបស់យើង។ លោកបានពណ៌នាអំពីការរួមចំណែក សំខាន់របស់ជនជាតិចិន ដែលធ្វើដំណើរសម្រាប់សេវាកម្មហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ និងអាជីវកម្មទូទៅ។ ដោយមានជើងហោះហើរចំនួន ៥ ហោះហើរត្រង់ទៅប្រទេសចិន ET គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុត នៅទ្វីបអាហ្រ្វិកដែលភ្ជាប់ទ្វីប ជាមួយបណ្តាទីក្រុងធំ ៗ ចំនួនប្រាំរបស់ប្រទេសចិនគឺ ទីក្រុងប៉េកាំង ហុងកុង សៀងហៃ ចេងទូ និងក្វាងចូវ៕
ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top