ព័ត៌មានជាតិ

ស្ត្រីម្នាក់​សម្រេចចិត្ត លោតទឹក​សម្លាប់ខ្លួន​ ព្រោះចាញ់បោកគេតាម Facebook អស់ប្រាក់ជិត២០ម៉ឺនដុល្លារ

ភ្នំពេញ ៖ ស្ត្រីវ័យ៣៩ឆ្នាំម្នាក់ បានសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា បានសម្រេច តែត្រូវបានអ្នកនេសាទ ជួយសង្គ្រោះទាន់ពេលវេលា នៅវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី​១ ខែកុម្ភ: ឆ្នាំ២០១៩ ​ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ​ភ្នំពេញ មូលហេតុ​​ប្ដីដេញចេញពីផ្ទះ​ ព្រោះចាញ់បោក​គេ តាមប្រព័ន្ធហ្វេសប៊ុក អស់ជិត២០ម៉ឺនដុល្លារ ។​

​បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះ បានឲ្យដឹងថា ខ្លួនចាញ់បោកខ្មែរអាណិកជននៅអាមេរិកម្នាក់ តាមប្រព័ន្ធហ្វេសប៊ុកផ្ញើលើកទីមួយ ២០០ដុល្លារ លើកទីពីរ ២៥០០ដុល្លារ និងលើកទីបី ៣៨,០០០ដុល្លារ ផ្ញើរហូតរយ:ពេល២ខែ សរុបទាំងអស់លុយជិត២០ម៉ឺនដុល្លារ ក្រោយមកតាមប្រព័ន្ធហ្វេសបុក មិនអាចទាក់ទងបាន ទើបដឹងខ្លួនថា ចាញ់បោកគេ និងត្រូវប្ដីស្ដីបន្ទោសខ្លាំងៗ ដោយពិបាកចិត្ត គិតអ្វីលែងចេញ គឺចង់តែស្លាប់ ទើបរត់ចេញពីផ្ទះ ជិះកង់បីឥណ្ឌាតាំងពីជម្ពូវ័ន្ត មកលោតទឹកពីលើស្ពានជ្រោយចង្វាថ្មី ដើម្បីបញ្ចប់ជីវិត តែមិននឹកស្មាន បងប្អូនខ្មែរឥស្លាមជួយស្រង់មកវិញ។

ភាពលោភលន់របស់មនុស្សមួយភាំង ​គិតថា​ចំណាយតិច​ ហើយបានមកវិញច្រើនលើសលប់​។ ដូចស្ត្រីខាងក្រោមនេះអីចឹង ផ្ញើលុយឲ្យគេ​ 200$ រហូតអស់ជិត 20ម៉ឺនដុល្លារ ព្រោះតែចង់បានលុយគេដោយស្រួលៗ ទើបវាគ្រោះថ្នាក់អីចឹង ដឹងទេថា តើអ្នកណាម្នាក់គេ យកលុយមកឲ្យយើងស្រួលៗនោះ?។ ក្រោយដឹងថាត្រូវគេបោក ស្ត្រីរូបនោះត្រូវបានប្តីស្តីបន្ទោស ដេញចេញពីផ្ទះ ក៏តូចចិត្តជិះ​ម៉ូតូ មកលោភទឹកស្ពានជ្រោយចង្វា ដើម្បីបញ្ចប់ជីវិ​ត ត្រូវបានអ្នក​​នេ​សាទជួយទាន់។

សូមជម្រាបថា អខោន Facebook ឈ្មោះ Linda kumar ដែលអ្នកលេង​បណ្តាញសង្គមមួយចំនួនធំ បានស៊ែរតៗគ្នាជា Facebook បោកប្រាស់គេឲ្យបណ្តាញស្ទើរគ្រប់គ្នា ។​ មិនគួរណាស្រ្តីខាងលើ ភ្លាត់ស្នៀត អស់លុយរាប់ម៉ឺនដុល្លារយ៉ាងនេះសោះ នេះគឺជាមេរៀនថ្មីស្រឡាង ដែលអ្នកលេងនៅបណ្តាញសង្គមគួរចងចាំ។

គួរបញ្ជាក់ថា ស្ត្រីរងគ្រោះនេះ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញដឹកមកប៉ុស្តិ៍ ដើម្បីសាកសួរនិងណែនាំ ថ្ងៃក្រោយកុំឲ្យគិតខ្លីបែបនេះទៀត រួចក៏ទាក់ទងក្រុមគ្រួសារ ឲ្យមកយកត្រឡប់ទៅផ្ទះវិញ៕ ដោយ ៖ ព្រឿង វិសាល

Facebook Comments

To Top