សុខភាព

គ្រាន់តែស្លៀកខោទ្រនាប់ ដែលតឹងៗអាចប៉ះពាល់ ដល់ចំនួនមេជីវិតឈ្មោលដែរទេ?

ថ្វីបើការសិក្សាមួយចំនួន បានបង្ហាញថា ការដែលស្លៀកខោទ្រនាប់តឹងៗ អាចបន្ថយចំនួនមេជីវិត ឈ្មោលមែនក៏ដោយ តែការសិក្សាខ្លះក៏មិន បានរកឃើញអ៊ីចឹងដែរ។

ពងស្វាសហាក់បីដូចជា ចូលចិត្តនូវអ្វីដែលវារស់នៅ ខាងក្រៅរាងកាយ។ ប៉ុន្តែហេតុផលដ៏សំខាន់ ដែលតម្រូវឲ្យពងស្វាស នៅខាងក្រៅរាងកាយ គឺដោយសារតែ សីតុណ្ហភាពក្នុងខ្លួនមនុស្ស ប្រុសគឺក្តៅខ្លាំង ដែលវាមិនមានផលល្អក្នុងការ ផលិតមេជីវិតឈ្មោលឡើយ។ ដូច្នេះទើបធម្មជាតិបង្កើតវា ឲ្យនៅខាងក្រៅតែម្តងទៅ។

ដូច្នេះការដែលដាក់កម្តៅខ្លាំងពេក ដល់ពងស្វាសអាចបន្ថយ ចំនួនមេជីវិតឈ្មោលបាន (ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ ប្រើជាការពន្យាកំណើតឡើយ)។ ដូច្នេះការស្លៀកសម្លៀកបំពាក់ និងខោទ្រនាប់តឹងៗ ដែលគៀបដល់ពស្វាសខ្លាំង វាអាចនឹងធ្វើឲ្យកើតកម្តៅដល់កន្លែងនេះ ហើយក៏ប៉ះពាល់ដល់ ចំនួនមេជីវិតឈ្មោលដែរ។ ប៉ុន្តែអ្នកជំនាញជាច្រើនគិតថា វាមិនគ្រប់គ្រាន់សម្រាប់ ផ្លាស់ប្តូរសីតុណ្ហភាព ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរណាមួយ គួរឲ្យកត់សម្គាល់ឡើយ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top