តារា

ទឹកចិត្តអាណិតស្រលាញ់!!! លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ៨លានរៀល ដល់តារាកម្លែងជើងចាស់ នាយក្តឹប

ភ្នំពេញ​៖ ដោយមើលឃើញពីទុក្ខធុរៈ និងចូលរួមរំលែកនូវទុក្ខលំបាក ដល់តារាកម្លែងជើងចាស់ នាយក្តឹប ដែលកំពុងមានជម្ងឺប្រចាំកាយនោះ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកា ៨លានរៀល សម្រាប់ដោះស្រាយជីវភាព ក៏ដូចជាដោះស្រាយ លើការចំណាយ សម្រាប់ថ្នាំព្យាបាលផងដែរ ។

យោងតាមលោកឧកញ៉ា ទៀ វិចិត្រ បានមានឲ្យដឹងថា លោកបាន​ឧបត្ថម្ភថវិកាចំនួន​ ៨លានរៀល​ ជូនដល់តារាកំប្លែងនាយក្តឹប ​ដែលកំពុងមានជម្ងឺប្រចាំកាយ ។ ជំនួយមនុស្សធម៌ ដែលលោកឧកញ៉ា ទៀ វិចិត្រ ផ្តល់ជូននេះ នឹងជួយរំលែកទុក្ខលំបាក​ ដល់តារាកំប្លែងជើងចាស់​ នាយក្តឹប​ និងគ្រួសារ ដែលកំពុងតែសម្រាកព្យាបាលជំងឺ ​នៅក្នុងគេហដ្ឋាន​ ។

ក្រោយទទួលបានការឧបត្ថម្ភពី លោកឧកញ៉ា ទៀ វិចិត្រ ហើយនោះ ក្រុមគ្រួសារតារាកំប្លែងរូបនេះ បានសម្តែង នូវការគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់លោក​ឧកញ៉ា និងគ្រួសារ ដែលថវិកា ៨លានរៀលនេះ នឹងអាចជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ ។

គួរឲ្យដឹងថា នាយ ក្តឹប គឺជា​តារា​កំប្លែង​មួយ​រូប ​ដែល​តែងតែ​បង្ហាញ​វត្តមាន ​សម្តែង​ក្នុង​ក្រុម​នាយ​ក្រឹម ក្នុង​កម្មវិធី​តន្ត្រី​ស្រុកស្រែ និង​សំណើច​ចុង​ស​ប្តា​ហ៍ ​របស់​ទូរទស្សន៍​បាយ័ន​។ កន្លង​មក​តារា​កំប្លែង​រូប​នេះ ​ក៏​ធ្លាប់​ទទួល​រង ​នូវ​ជំងឺ​ប្រចាំ​កាយផ្សេង​ៗ​ផង​ដែរ ប៉ុន្តែ​លោក​នៅ​តែ​បន្ត​មានវត្តមាន ​សម្តែង​ជា​បន្តបន្ទាប់ មុន​ពេល​លោក ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នា​ពេល​នេះ​៕ ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top