ភ្នំពេញ៖ក្រោយពេលបាត់បង់ប្អូនស្រីពៅ ជាទីស្រឡាញ់គឺ កញ្ញា ខែម ស្រីពៅ ហៅខេមរៈសិរីពៅដោយ នាងបានទទួលមរណភាព ទៅកាន់លោកខាងមុខហើយនោះ តារាចម្រៀង ដែលត្រូវបានមហាជន ស្រឡាញ់គាំទ្រខ្លាំង លោកខេមរៈ សិរីមន្ត បានប្រកាសកាន់ទុក្ខ សពប្អូនស្រីចំនួន១០០ថ្ងៃ ដោយមិនទទួលច្រៀង និងសម្ដែងពីកម្មវិធីក្រុមហ៊ុនណាទាំងអស់។
យោងតាមបណ្ដាញទំនាក់ទំនងហ្វេសប៊ុក លោកខេមរៈ សិរីមន្តនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩បានឲ្យដឹងថា “ខ្ញុំបាទខេមរៈ សិរីមន្តសូមប្រកាសធ្វើការកាន់ទុក្ខ ប្អូនស្រី ចំនួន១០០ថ្ងៃ និងមិនទទួលការច្រៀង ឬ សំដែងឡើយហើយសូមអគុណ ដល់ក្រុមហ៊ុនទាំងអស់ដែល បានយោគយល់ដល់រូបខ្ញុំបាទ ដែលកំពុងតែមានទុក្ខក្រៀមក្រំ ជាទំងន់ ដោយលុបចោលខនស៊ែត ហើយមិនមានការសងការ ខូចខាតឡើយសូមអរគុណ”។
សូមបញ្ជាក់ថា កញ្ញាខេមរៈ សិរីពៅ បានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌា ដោយរោគាពាធ៕ ដោយ៖ធី លីថូ


Facebook Comments
