តារា

រឿង “ឧក្រិដ្ឋជន”ជាភាពយន្តខែ្មរ បែបស៊ើបអង្កេត នឹងដាក់បញ្ចាំងកញ្ចក់ ទូរទស្សន៍ទូរទស្សន៍CTN នាថ្ងៃទី២ កុម្ភៈតទៅហើយ

ភ្នំពេញ៖ ស្របពេលវិស័យភាពយន្តខែ្មរ ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនកម្ពុជា ស្ថានីយទូរទស្សន៍ CTN នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បានប្រកាសដាក់បញ្ចាំភាព យន្តខែ្មររឿង “ឧក្រិដ្ឋជន” នៅ Legend Cinema Eden Garden Boeung Kak ដែលជាខែ្សភាពយន្តស៊ើបអង្កេត របស់ខែ្មរដំបូងនៅក្នុងប្រទេសកម្ពុជា។

លោកអ៊ុ ដាវី អ្នកផលិតករអាណិកជន បានមានប្រសាសន៍ថា ខ្សែភាពយន្ដឧក្រិដ្ឋជន គឺជាខ្សែភាពយន្ដភាគបែបស៊ើបអង្កេតថ្មីដែលនឹងមានចាក់ បញ្ចាំងជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ទី២ ខែកុម្ភៈ ឆ្នាំ ២០១៩ ៧ ដល់ម៉ោង៨យប់ និងចាក់ផ្សាយឡើងវិញ រាល់ថ្ងៃអាតិទទី៣ ខែកុម្ភៈ កញ្ចក់ទូរទស្សន៍ MyTV ។ ខ្សែភាពយន្ដភាគដែលពីមួយ វគ្គទៅមួយវគ្គ គឺសុទ្ធសឹងតែជាការស៊ើបអង្កេត វែកមុខរកឧក្រិដ្ឋជន តាមកោសល្យវិច្ច័យលក្ខណៈវិទ្យាសាស្ដ្រ និងភស្ដុតាងនានា ដែលបន្សល់ទុកដោយជនសង្ស័យ។

លោកបានបន្ថែមទៀតថា ឈុតឆាកនីមួយៗបង្កប់ ទៅដោយ អាថ៌កំបាំងដែលធ្វើឲ្យអ្នកទស្សនា ពិបាកនឹងវិន្ឆ័យថា តើតួអង្គមួយណាដែលជា ឧក្រិដ្ឋជនពិតប្រាកដ។ ខ្សែភាពយន្ដនេះ ក៏រួមចំណែក ជួយដល់ទស្សនិកជន ឲ្យចេះវិភាព ចេះពិចារណាពីអង្គហេតុនីមួយៗដែលបានកើតឡើង នៅក្នុងសង្គម។ បើចង់ជ្រាបច្បាស់ តើវានឹងមានអ្វីខ្លះ កើតឡើង សូមកុំភ្លេចរង់ចាំទស្សនា នៅលើកញ្ចក់ទូរទស្ស CTN ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧ ដល់ម៉ោង៨យប់ និង MyTV វេលាម៉ោង ២ដល់ម៉ោង៣រសៀល៕ ដោយ៖លី ភីលីព

Facebook Comments

To Top