តារា

ខែម អ៊ីសាក់ និងនាង ប្រាក់សុគន្ធ ចេញថតនៅថៃភ្លាម ក្រោយលេចមុខច្រៀង នៅមរតកមេឌៀ

ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មី ល្បីឈ្មោះ ស្រាប់ លោក ខែម អ៊ីសាក់ និងអតីតបេក្ខជន Cambodian Idol រដូវកាលទី២គឺលោក នាង ប្រាក់ សុគន្ធស្រាប់តែលេខមុខ នៅផលិតកម្មមរតកមេឌៀ ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ ផងដែរនោះគឺតារាប្រុសទាំងពីរដួង បានចេញទៅថតបទចម្រៀង របស់ខ្លួនមិនតិចជាង៧បទនោះទេ។

ម្ចាស់បទ”បែកពីបងថែខ្លួនឲ្យល្អ” លោក ខែម អ៊ីសាក់ បានបាត់មុខពីសិល្បៈជាង១ឆ្នាំនោះស្រាប់តែលេចមុខ ក្នុងវិស័យចម្រៀងឡើងវិញ ជាមួយនឹងបទចម្រៀងលើទ្រនំថ្មីដែលកំពុងចាក់ចំបេះដូងអ្នកគាំទ្រ ដូចជាបទ”លាងខួរក្បាល”ជាដើម។ ទន្ទឹមគ្នានេះ ក៏ស្របពេលដែលអតីតបេក្ខជន Cambodian Idol រដូវកាលទី២គឺលោក នាង ប្រាក់ សុគន្ធ ក៏បានបញ្ចេញបទចម្រៀងថ្មី លើកដំបូងរបស់ខ្លួន នៅផលិតកម្ម មរតកមេឌៀផងដែរ។ ក្រៅពីទទួលបានឱកាសបញ្ចេញបទចម្រៀងថ្មី តារាចម្រៀងទាំងពីរ រូបក៏ទទួលបានឱកាសចេញ ទៅថតបទចម្រៀង (MV) លើកដំបូងរបស់ខ្លួនក្នុងផលិតកម្មថ្មីលើទឹកដីនៃព្រះរាជាណាចក្រថៃផងដែរ។

តារាចម្រៀង នាង ប្រាក់សុគន្ធបាន បញ្ជាក់ថា លោកនិង ខែម អ៊ីសាក់មានបទសរុប មិនក្រោម៧បទទេ ហើយសុទ្ធតែជាបទចម្រៀងបែបមនោសញ្ចេតនា ស៊ីជម្រៅ ដូចជាបទ”សម្រែកមនុស្សស្មោះ” បទ”ដានជើង” បទ”សម្រួលមិនសម្រួល?” បទ “លាងខួរក្បាល” ជាដើម។ លោកបញ្ជាក់ថា អ្វីដែលកាន់តែ ពិសេស តារាចម្រៀងទាំងពីររូបទើប នឹងបញ្ចប់ការថតបទចម្រៀងនៅ ព្រះរាជាណាចក្រថៃផងដែរ។ លោកបន្តថា ការចេញថតបទចម្រៀង(MV)នៅប្រទេសថៃគឺជា ការរ៉ាប់រងរបស់ ផលិតកម្ម និងក្រោយពី ផលិតកម្មទទួលបានការជួយឧបត្ថម្ភ និងធានាពីក្រុមហ៊ុនភេសជ្ជៈ មួយផងដែរដើម្បី ចេញថតបទចម្រៀង ទាំង៧បទ។

លោកបន្ថែមថា បទមច្រៀងមនោសញ្ចេតនាដែលលោកច្រៀង បានចេញជាបន្តបន្ទាប់ ហើយនឹងបន្តមាន បទចម្រៀងថ្មីជាច្រើនទៀតដែល នឹងចេញនៅពេលខ្លាងមុខ រួមទាំងបទចម្រៀងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខផងដែរ។ លោករំពឹងដែរថា បទចម្រៀងមុននេះ និងថ្មីៗរបស់លោកនឹងទទួលបាន ការគាំទ្រច្រើនពីទស្សនិកជន។
ស្រដៀងគ្នានេះដែរ អតីតតារាចម្រៀង ប្រចាំផលិតកម្មសាស្តា លោក ខែម អ៊ីសាក់ បានបញ្ជាក់ថា ជាស្នាដៃថ្មីដែល អ្នកគាំទ្រលោកទន្ទឹងរងចាំ ក្រោយពីបាត់មុខក្នុងការងារសិល្បៈ មួយរយៈកន្លងមក។

តារាចម្រៀងរូបនេះ បញ្ជាក់ថា ត្រឹមរយៈពេលខ្លីបទចម្រៀង “លាងខួរក្បាល” ដែលជាបទបើកឆាកដំបូងក្នុងផលិតកម្មថ្មី ទទួលបានការគាំទ្រច្រើន។ លោកថា ឱកាសចេញថតបទចម្រៀងថ្មី នៅប្រទេសថៃ លោកពិតជារំភើបខ្លាំង នឹងការគាំទ្រនេះហើយរំពឹងថា នឹងទទួលបានការគាំទ្រជាថ្មីបន្តទៀតពីទស្សនិកជន នៅបទចម្រៀងថ្មីៗ ដែលនឹងចេញក្នុងពេល ខាងមុខ៕ដោយៈ ពេជ្រ វីរៈ



 

 

 

Facebook Comments

To Top