តារា

ស្ថានភាពជំងឺធ្ងន់ធ្ងរ តារាកំប្លែងនាយក្តឹបបញ្ជូន ទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសថៃ

ភ្នំពេញ ៖ តារាកំប្លែង ដែលមានកេរ្តិ៍ឈ្មោះល្បីគួរសម ហើយតែងតែបង្ក ការសប្បាយរីករាយ ផ្តល់ឲ្យទស្សនិកជននៅ ទូទាំងប្រទេស នៅតាមកញ្ចក់ទូរទស្សន៍ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ដោយសារស្ថានភាពជំងឺ កាន់តែធ្ងន់ធ្ងរទៅៗ ក្រោយពីបានធូរស្បើយមួយរយៈពេលមក។

ក្រុមគ្រួសារបានឲ្យដឹងថា លោកមានជំងឺ ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងខ្វះឈាមក្នុងបេះដូង ហើយពុំមានថវិកាគ្រប់គ្រាន់នោះទេ តែដើម្បីឲ្យស្ថានភាពជំងឺជាសះស្បើយ ត្រូវតែបញ្ជូនទៅសង្គ្រោះនៅថៃ ។

បើតាមការបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម មានអខោនហ្វេសប៊ុក Huy Ou Dom បានឲ្យដឹងថា “សូមមេត្តាជួយដល់ តារាកំប្លែងជើងចាស់ (នាយក្ដឹប)ផង។ ក្រុមគ្រួសារគាត់កំពុងខ្វះខាតថវិកាខ្លាំងណាស់!!!! នាយក្ដឹប ជាតារាកំប្លែងជើងចាស់ ត្រូវបានសាច់ និងក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅប្រទេសថៃ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩”។

បើសប្បុរសជនណា ចង់ឧបត្ថម្ភថវិកាទំនាក់ទំនង​ មកលេខទូរស័ព្ទ គឺ០៩៨ ៩៩ ៦៦ ៧៧ និងមួយខ្សែទៀត ០៦៨ ៨៨ ៦៦ ៧៧៕

Facebook Comments

To Top