អន្តរជាតិ

ស្រ្តីម្នាក់ ត្រូវសត្វក្រពើខាំស្លាប់ ខណៈទៅដាក់ចំណីឲ្យក្រពើស៊ី តាមទម្លាប់រៀងរាល់ថ្ងៃ នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន​ ឲ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ថា ស្ត្រីម្នាក់ត្រូវបានសម្លាប់ ដោយសត្វក្រពើចិញ្ចឹមមួយក្បាល នៅក្នុងរបងរបស់ខ្លួន នៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី ។

នាង Deasy Tuwo អាយុ៤៤ឆ្នាំ ត្រូវបានគេរាយការណ៍មកថា នាងកំពុងចិញ្ចឹមក្រពើ នៅឯកសិដ្ឋានមួយកន្លែង ជាកន្លែងដែលនាងធ្វើការ ហើយជាកន្លែង ដែលសត្វត្រូវបានគេរក្សាទុក ដោយខុសច្បាប់ ។

សត្វក្រពើទម្ងន់៧០០គីឡូក្រាម ឈ្មោះ Merry ត្រូវបានគេគិតថា បានខាំដៃ និងពោះរបស់នាង ។

សត្វល្មូននេះត្រូវបានផ្លាស់ទី ទៅកន្លែងអភិរក្សមួយ ខណៈអាជ្ញាធរ ស្វែងរកម្ចាស់របស់វា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top