អន្តរជាតិ

ស្រីស្នេហ៍ ស្តេចគ្រឿងញៀនម៉ិកស៊ិក ទម្លាយរឿងរត់គេច តាមរូងក្រោមដី ពេលប៉ូលីសដេញចាប់

បរទេស៖ Joaquin Guzman ដែលជាស្តេចគ្រឿងញៀនម៉ិកស៊ិក ដ៏ល្បីឈ្មោះ ឬហៅខ្លីថា El Chapo បានរត់គេចខ្លួន ទាំងអាក្រាតកាយ ដោយប្រើរូងក្រោមដី នៅក្រោមអាងងូតទឹកមួយ ។ នេះបើតាមអ្នកស្រី Lucero Guadalupe Sanchez Lopez ដែលជាស្រីកំណាន់របស់ Chapo បានប្រាប់តុលាការ Brooklyn កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលជំនុំជម្រះ រឿងក្តីស្តេចគ្រឿងញៀនរូបនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងអំឡុងពេលសវនាការ លោក អ្នកស្រី Sanchez អាយុ ២៩ឆ្នាំ ជាអតីតអ្នកនយោបាយ ក្នុងស្រុកម្នាក់ មកពីរដ្ឋ Sinaloa បានប្រាប់តុលាការ អំពីរឿងរ៉ាវ នៃទំនាក់ទំនងរបស់នាង ជាមួយស្តេចគ្រឿងញៀន ដែលបានចាប់ផ្តើម នៅពេលដែលអ្នកទាំងពីរ បានចាប់ផ្តើមស្នេហ៍៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top