នយោបាយ

លោក ជេម សុខ ៖ ដំណើរទស្សនកិច្ច សម្តេចតេជោ នៅចិន ជាដំណើរសំខាន់បំផុត បង្ហាញថា កម្ពុជា មានគំនិតនិងស្មារតី

ភ្នំពេញ៖ លោក សុខ សុគន្ធ ហៅថា ជេម សុខ អ្នកវិភាគស្ថានភាព នយោបាយកម្ពុជា ពីក្រៅប្រទេស បានលើកឡើងថា ដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសចិន ពីថ្ងៃ២០-២៣ មករា គឺជាដំណើរសំខាន់បំផុត បង្ហាញថាកម្ពុជា មានគំនិតនិងស្មារតី ។

លោកបានបង្ហាញ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃ២០ មករានេះថា “តាមការប្រមើលមើលពីចម្ងាយ និងការសង្កេតរបស់ខ្ញុំបាទ….. ឃើញថា ទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល ទៅកាន់សាធារណរដ្ឋ ប្រជាមានិតចិន ឥឡូវនេះ (ក្នុងដំណើរ) ជាដំណើរសំខាន់បំផុតមួយ” ។

លោកថា សកម្មភាពនេះបង្ហាញថា កម្ពុជាមាន «គំនិតនិងស្មារតី» ដែលមិនព្រងើយកន្ដើយ លើសភាពការណ៍ប្រទេស។ ត្រង់នេះនឹងចេញជាលទ្ធផល ដែលលទ្ធផលនោះ នឹងក្លាយជាដំណោះស្រាយ លើវិស័យមួយចំនួន។ ផ្ទុយពីការយឺតយ៉ាវ ប្រមុខរាជរដ្ឋាភិបាល បង្ហាញសកម្មភាពស្វាហាប់ ឆ្លើយតបឲ្យបានមុន សភាពការណ៍មកដល់៕

Facebook Comments

To Top