អន្តរជាតិ

រុស្ស៊ី តាមដានអំពីដំណើរនៃការធ្វើនាវាចរ របស់នាវាចម្បាំងអាមេរិក នៅសមុទ្រខ្មៅ

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ថា មជ្ឈមណ្ឌលការពារជាតិរបស់ប្រទេស រុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា កងនាវាចរប្រចាំនៅដែនសមុទ្រខ្មៅ របស់រុស្ស៊ី កំពុងឃ្លាំមើលយ៉ាងជិតស្និត បំផុតនូវនាវា ពិឃាតមីស៊ីលរបស់អាម៉េរិក នៅលើដែនសមុទ្រ ។

មជ្ឈមណ្ឌលនៃកងនាវាប្រចាំ នៅសមុទ្រខ្មៅបានចាប់ផ្តើមតាមដាននាវា USS Donald Cook ដែលជានាវាពិឃាតបំពាក់ មីស៊ីល បន្ទាប់ពីនាវានោះបានចូលក្នុងដែនសមុទ្រខ្មៅ ។

នាវាអាមេរិកបានចូលដែនសមុទ្រខ្មៅ នៅម៉ោង៨និង៥០នាទីល្ងាច ។ មជ្ឈមណ្ឌលនេះបានឱ្យដឹងយ៉ាងដូច្នេះ។

នាវាល្បាត Pytlivy កំពុងឃ្លាំមើលសកម្មភាពរបស់នាវារបស់សហរដ្ឋអាមេរិក ដោយប្រើប្រាស់មធ្យោបាយតាមដាន អេឡិចត្រូនិច និងបច្ចេកទេសក្នុងកំឡុងពេលមានវត្តមាន របស់កប៉ាល់នេះនៅក្នុងតំបន់ទទួលខុសត្រូវ របស់កងនាវា របស់ខ្លួន ៕

Facebook Comments

To Top