Uncategorized

បុគ្គលិក​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់​ ប្លន់​ប្រាក់ជនជាតិ​ចិន​ ​១០ម៉ឺន​ដុល្លារ​ ត្រូវ​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​

ភ្នំពេញ​៖​ បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​លាយ ​ស៊ីម៉ង់​ផ្នែក​បេីកបរ​រថយន្ត​ ត្រូវ​តុលាការ​សម្រេច​ចោទ​ប្រកាន់​នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែ​មករា​ នេះ​ ក្រោយប្លន់​ប្រាក់ជនជាតិ​ចិន​ ​១០ម៉ឺន​ដុល្លារ។

អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ​លី​ សុផាណា​ បញ្ជាក់​តាម​បណ្តាញ​សង្គម​ Telegram ថា​ តំណាងអយ្យការបានចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត ។

សូម​បញ្ជាក់​ថា​ ជនសង្ស័យឈ្មោះ អ៊ុង​ សុគន្ធអាយុ៤៤ឆ្នាំ ។ សមត្ថកិច្ចបានដកហូតបាន​សម្ភារៈ​វត្ថុតាង មានពិលឆក់ចំនួន១ និង ប្រាក់ដុល្លារចំនួន២ម៉ឺន ដុល្លារអាមេរិក​ ៕

Facebook Comments

To Top