អន្តរជាតិ

ការបំពុលខ្យល់ ឬបរិយាកាស បានផ្សារភ្ជាប់ទៅនឹង ហានិភ័យនៃជំងឺវង្វេង

អំឡុងពេលនៃការតាមដាន ស្រាវជ្រាវ មនុស្ស ២ ១៨១ នាក់មានជំងឺវង្វេង។ នោះស្មើនឹង ២,៤ នាក់ ក្នុងមួយពាន់នាក់ ជារៀងរាល់ឆ្នាំ ឬ ១,៧ ភាគយរយនៃមនុស្សក្នុងកំឡុងពេលសិក្សាទាំងមូល។

អាសូតឌីអុកស៊ីដ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងបំផុត ទៅនឹងហានិភ័យ នៃការវិភាគរោគសញ្ញា នៃជំងឺវង្វេង ដែលបន្តដោយ កត្តាមួយចំនួនទៀត ទាក់ទងនឹងចរាចរណ៍។

ក្រុមអ្នកស្រាវជ្រាវ បានបំបែកមនុស្សទៅជា ៥ ក្រុមដោយប្រៀបធៀប អ្នកដែលរស់នៅក្នុងតំបន់ ដែលមានការបំពុល បរិស្ថានជាង ២០% ជាមួយនឹងអ្នកដែលរស់នៅ ក្នុងតំបន់ដែលមានការបំពុល តិចបំផុត ២០% ។

ពួកគេបានរកឃើញ ៖
• មនុស្សក្នុងតំបន់ដែលបំពុលបរិស្ថាន ដោយអាសូតឌីអុកស៊ីតមាន ៤០% ហាក់ដូចជាត្រូវបាន គេធ្វើរោគវិនិច្ឆ័យថា មានជំងឺ វង្វេងស្មារតី
• មនុស្សនៅក្នុងតំបន់ ដែលបំពុលបរិស្ថាន ដោយសារកត្តាចរាចរមាន ២៦% ហាក់ដូចជាត្រូវបាន គេធ្វើរោគវិនិច្ឆ័យថា មានជំងឺវង្វេង
• ប្រភេទនៃការបំពុលផ្សេងទៀត ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ទៅនឹងរោគសញ្ញានៃជំងឺវង្វេង។

អ្នកស្រាវជ្រាវបានគណនាថា ប្រសិនបើមនុស្សទាំងអស់ នៅក្នុងការសិក្សា ត្រូវបានប៉ះពាល់ ទៅនឹងកម្រិតដូចគ្នា នៃអាសូតឌីអុកស៊ីត ដូចអ្នកដែលស្ថិតក្នុងតំបន់ ដែលមានសារធាតុពុលតិចបំផុត ប្រហែល ៧% នៃជំងឺវង្វេងអាចនឹង ជាត្រូវបានគេជៀសវាង ឬពន្យារ។

តើអ្នកស្រាវជ្រាវបានបកស្រាយ លទ្ធផលនេះដោយរបៀបណា?
ក្រុមអ្នកស្រាវជ្រាវនិយាយថា ការរកឃើញរបស់ពួកគេ “បន្ថែមលើមូលដ្ឋានភស្តុតាង កាន់តែច្រើនដែលភ្ជាប់ការបំពុល បរិយាកាស និងការខូចខាតប្រព័ន្ធប្រសាទ [ការខូចខាតកោសិកាសរសៃប្រសាទ]”។

ពួកគេនិយាយថា ប្រសិនបើការរកឃើញរបស់ពួកគេ ពិតប្រាកដមែន សូម្បីតែការថយចុះ ៧% នៃករណីជំងឺវង្វេង ដែលពួកគេ ជឿជាក់អាចនឹងអាចធ្វើទៅបាន “នឹងទទួលបានផលប្រយោជន៍ សុខភាពសាធារណៈយ៉ាងច្រើន បើទោះបីជា ផលប៉ះពាល់ គឺគ្រាន់តែពន្យារពេលការវិវត្ត នៃជំងឺវង្វេងក៏ដោយ”៕
ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top