កីឡា

Tiger Street Football Festival 2019 នឹងធ្វើសន្និសីទសារព័ត៌មាន ប្រកាសបើកជាផ្លូវការ នៅមណ្ឌលកំពង់ស្ពឺ នារសៀលនេះ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្រុមការងារក្រមហ៊ុនស្រាបៀរ Tiger នឹងធ្វើសន្និសីទសារព័ត៌ មានស្តីពីការប្រកាសបើកជាផ្លូវការ នៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ ពានរង្វាន់ Tiger Street Football Festival 2019 លើកទី៧នាបុរីសុវណ្ណ នៅខេត្តកំពង់ស្ពឺ ដែលរៀបចំដោយ ក្រមហ៊ុនស្រាបៀរ Tiger ក្រោមការសហការ ជាមួយសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ។

ក្នុងឱកាសសន្និសីទសារព័ត៌មាន​ ដោយមានការអញ្ជើញចូលរួម ជាកិត្តិយសពីលោក ទុយ វិច្ឆិកា ជាប្រធានបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger (CBL) ព្រមទំាងតំណាងក្រុមទំាង ៤៦ផងដែរ។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2019 ជាផ្លូវការនៅមណ្ឌលខេត្តកំពង់ស្ពឺ នៅព្រឹក ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩  នៅដីឡូត៍ ឧកញ្ញ៉ា ឈួន គឹមសាន្ត ទីរួមខេត្តកំពង់ស្ពឺ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនា ការប្រកួតជម្រុះ នៅខេត្តកំពង់ស្ពឺ ឲ្យបានច្រើនកុះករ។

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើត តាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់ នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ពិសាដោយការទទួលខុសត្រូវ៕

Facebook Comments

To Top