ព័ត៌មានជាតិ

​​​លឿនពេក ជ្រុល​ធ្លាក់ចូលស្ពាន បាក់កស្លាប់ទាំងពីរនាក់

ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចស្ពាន បានជ្រុលទៅឆ្លាក់ចូលក្រោមស្ពាន បាក់ក ស្លាប់ភ្លាមៗតែម្តង ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ​ នៅលើផ្លូវក្រាលកៅស៊ូ ភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

អត្តសញ្ញាសពជនរងគ្រោះទាំងពីរនាក់ ទី១​ឈ្មោះ តេង ផានិត្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ(ជាអ្នកបើកម៉ូតូ ​ស្លាប់​)។ និងអ្នករួមដំណើរឈ្មោះ សុខ វណ្ណនុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំជាមួយគ្នា(បានស្លាប់​)។

ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅក្រែនោះ បាននំាគ្នាជួយលើសពទាំងឡើងមកលើវិញ ដើម្បីឲ្យសមត្ថកិច្ចធ្វើកោសលវិច្ច័យ ​​រួចបានប្រគល់សាកសពជនរងគ្រោះឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Facebook Comments

To Top