សន្តិសុខ និង សង្គម

ផ្អើលទាំងយប់! អគ្គិភ័យឆេះបន្ទប់ស្នាក់នៅ​ កម្មករសំណង់​ ១២បន្ទប់​ នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ ផ្អើលកម្មករសំណង់ ចែកជើងគ្នារត់ទាំងយប់​ ករណីទុស្សេចរន្តអគ្គិសនី ​ឆាបឆេះបន្ទប់ស្នាក់នៅ​​កម្មករសំណង់​​កាស៊ីណូជនជាតិចិន អស់ចំនួន១២បន្ទប់​ ​នៅវេលាម៉ោងជិត១២យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចចុងឆ្នេរអូរឈើទាល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ​

ក្រោយបង្កការភ្ញាក់ផ្អើល ​កម្លាំងសមត្ថកិច្ច​ និងកងរាជអាវុធហត្ថ ​​បានប្រើរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ពន្លត់​ភ្លាមៗ និងរលត់ទាំងស្រុង នៅវេលាម៉ោងជាង១រំលងអធាត្រ​ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ។

​តាមបញ្ជាក់ ពីសមត្ថកិច្ចថា​​ ករណីនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ក្នុងនោះឆេះខូចខាតទាំងស្រុងបន្ទប់ចំនួន១២ បន្ទប់ (មាន២ជាន់ ក្នុង១ជាន់ មាន៦បន្ទប់)និងសម្ភារ:មួយចំនួន៕

Facebook Comments

To Top