ព័ត៌មានជាតិ

ចោរស្ទើរភ្លើង! ប្លន់ម៉ូតូនារីរោងចក្រ ​មិនបានសម្រេច​​ ព្រោះសម្លេងម្ចាស់ ម៉ូតូស្រែកខ្លាំងៗ

​​ភ្នំពេញ​ ៖ ជនសង្ស័យ២នាក់ ​​ជិះម៉ូតូមកស្ទាក់ ពីមុខម៉ូតូ​នារីរងគ្រោះ​ បម្រុងវាយប្លន់​តែត្រូវបាន កម្មការិនីរោងចក្រ២នាក់ នំាគ្នាស្រែកចោៗ ផ្អើល​ប្រជាពលរដ្ឋ ចេញមកអន្តរាគមន៍ ចាប់បានម្នាក់ ប្រលះទួកសាច់ និងបក្ខពួកម្នាក់ទៀតរត់រួច ។ ហេតុការណ៍នេះ បានកើតឡើង ​​នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ​ ។

​ជនរងគ្រោះ ឈ្មោះ ស៊ន រដ្ឋ ​អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ​ ជិះ​ម៉ូតូ Honda C125​ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ​1FA-7402។

បើតាមសម្តីនារីរងគ្រោះ​ រូបគាត់​និ​ងមិត្តភ័ក្រ ជិះម៉ូតូចេញពីធ្វើការវេនយប់ ត្រឡប់មកផ្ទះជួល ​ជិះមកដល់ចំណុចខាងលើ ជិតដល់បន្ទប់ទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ មកវាយដណ្តើម យកម៉ូតូ​ទើបតដៃវិញ ប្រតាយប្រតប់​ស្រែលឆោឡោ​វាយដេកម្នាក់ រត់គេចខ្លួនបាត់ម្នាក់​។

តែទោះជាយ៉ាងចោរស្ទើភ្លើងរូប ធ្វើសកម្មភាពមិនបានសម្រេចនោះទេ ត្រូវបានជនរងគ្រោះស្រែក ឲ្យប្រជាពលរដ្ឋក្បែនោះចេញអន្តរាគមន៍ទាន់ និងបានឃាត់ខ្លួន​ ជនសង្ស័យ ឈ្មោះ សេដ្ឋ ដារ៉េត ហៅទិត្យ អាយុ១៩ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ​ ជនសង្ស័យម្នាក់ទៀត ឈ្មោះ វីត អាយុជាង២០ឆ្នាំ ជាមុខសញ្ញាចាស់​រត់គេចខ្លួនបាត់​។​​

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីកសាងសំណុំរឿង​ចាត់ការបន្ដទៅតាមនីតិវិធី៕​

Facebook Comments

To Top