ព័ត៌មានជាតិ

ចាប់បានជនសង្ស័យ ​ប្លន់ថៅកែជនជាតិចិន យកលុយអស់ ជិត១០ម៉ឺនដុល្លារ​

​ភ្នំពេញ​ ៖ ​អ្នកបើករថយន្ត ឲ្យ​​ជនជាតិចិនម្នាក់ បានឆ្លៀតឱកាសប្លន់ លុយថៅកែរបស់ខ្លួនអស់ជិត ១០ម៉ឺនដុល្លារ​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ។ បុរសជនជាតិចិនម្នាក់ឈ្មោះ លីវ លីន ​ត្រូវបានអ្នកបើករថយន្ត ​របស់ខ្លួនវាយប្លន់យកលុយអស់ ប្រមាណ១០ម៉ឺនដុល្លារ ខណ:បើករថយន្ត​មកដល់កន្លែងស្ងាត់ នាព្រឹកថ្ងៃទី​៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សុំណំរឿងដ៏ក្តៅកគុកមួយនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការគ្នាបើកការស្រាវជ្រាវ និងកំណត់មុខសញ្ញា និងទីតាំងច្បាស់លាស់ ​ឈានដល់​ ឃាត់ខ្លួនជនសង្ស័យ​ ជាអ្នកបើករថយន្តដឹក​ចៅហ្វាយ​ជនជាតិចិន ដែលកំពុងពួនសង្ងំ ស្នាក់នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។​
។​
​សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់​ឈ្មោះ​ អ៊ុង សុគន្ធ ភេទប្រុស ​អាយុ៤២ឆ្នាំ ស្នាក់នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។​

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី​៩ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យ​ឈ្មោះ​ អ៊ុង សុគន្ធ ស្នាក់នៅទីតាំងខាងលើ បានធ្វើសកម្មភាព ប្លន់ថៅកែរបស់ខ្លួន ជាជនជាតិចិនម្នាក់ឈ្មោះ លីវ លីន ​​យកលុយអស់ ប្រមាណជិត១០ម៉ឺនដុល្លារ ​ស្ថិតនៅតាមផ្លូវលំភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយការឃាត់ខ្លួន​ជនសង្ស័យ ត្រូវបាន​នគរបាលរាជធានីភ្នំពេញ ធ្វើការសួរនំា និងកសាងសុំណំរឿង បញ្ចូនទៅតុលារការដើម្បីកាតទោសតាមផ្លូវច្បាប់ ៕

Facebook Comments

To Top