ព័ត៌មានជាតិ

ឃាត់ខ្លួនទាហានសក្កិ៤ម្នាក់ និងប្រពន្ធកូន៨នាក់ បញ្ជូនទៅតុលាការ ពាក់ពន្ធ័ករណី ជួញដូរគ្រឿងញៀននៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ជនសង្ស័យប្រុសស្រី៨នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ក្រោយពីជនសង្ស័យទាំងនេះ បានធ្វើសកម្មភាព ជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅជាយដែនខ្មែរថៃ ក្នុងទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាពេលកន្លងមក។

ប្រតិបត្តិការចុះឡោមព័ទ្ធទីតាំង និងចាប់ខ្លួនជនសង្ស័យទាំង៨នាក់នេះ ដោយមានការចង្អុលបង្ហាញ ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ​ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាល បានសហការជាមួយកម្លាំង នគរបាលវរៈសេនាការពារព្រំដែនគោក ៩១១ ដោយមានការសម្របសម្រួលនីតិវិធី ដោយ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តបន្ទាយមានជ័យ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត បានឲ្យដឹងថា ក្រោយស្រាវជ្រាវ នៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ ចំនួន០៨នាក់ ដែលជាមុខសញ្ញា សង្ស័យមានឈ្មោះដូចខាងក្រោម:
១/ ឈ្មោះ ផាត់ អឿម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

២/ ឈ្មោះ ទុន សារិទ្ធ ភេទប្រុសអាយុ៥១ឆ្នាំ មុខរបរយោធា(ពាក់សក្កិ៤) ស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៣ / ឈ្មោះ តេង ប៊ុនទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងម៉ូតូ ស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៤/ ឈ្មោះ តេង ដូច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងទូរស័ព្ទ ស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៥ / ឈ្មោះ នី ណារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៦ / ឈ្មោះ សៅ វណ្ណះ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

៧/ ឈ្មោះ តេង ស្រីល័ក្ខ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៨/ ឈ្មោះស៊ុម ពៅ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

លោក ធិន ស៊ិនដេត បានបន្ដថា ក្រៅពីនេះសមត្ថកិច្ច ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ១២ កូនថង់តូច អាវុធខ្លី០១ដើមម៉ាក berapa ផលិតនៅប្រទេសអ៊ីតាលី បង់ចំនួន០១ គ្រាប់ចំនួន ១៣ គ្រាប់ លេខ L88 481Z ពណ៌ទឹកប្រាក់។

បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕
ដោយ៖ ប៊ុន វាសនា

Facebook Comments

To Top