កីឡា

គ្រូបង្វឹកកីឡាករ Bronerអួតក្តែងៗថា Pacquiao នឹងទៅផ្ទះវិញដៃទទេ នៅថ្ងៃអាទិត្យនេះ

LAS VEGAS៖ ក្រុមរបស់កីឡាករ Adrien Broner បានមើលឃើញលទ្ធផល ជាមុនហើយថា មិនមានលទ្ធផលអ្វី ក្រៅពីការទទួលជ័យជម្នះលើ កីឡាករ Manny Pacquiao ក្នុងការប្រកួតដ៏ធំនៅថ្ងៃសៅរ៍ នៅ MGM Grand Garden Arena ត្រូវនឹងថ្ងៃអាទិត្យ នៅហ្វីលីពីននោះទេ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា កីឡាករ Broner វ័យ ២៩ឆ្នាំ នឹងព្យាយាមផ្តួលឱ្យ Pacquiao ដែលមានវ័យ ៤០ឆ្នាំ ដោយនិយាយថា ការចាញ់មិនមែនជាជម្រើស សម្រាប់ Broner ឡើយ។

លោក Kevin Cunningham គ្រូបង្វឹករបស់លោក Broner បានសន្យាថា Broner នឹងបញ្ជូនតំណាងហ្វីលីពីន ទៅផ្ទះវិញដោយដៃទទេ។

គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា សម្រាប់រូបលោក Manny Pacquiao នឹងបញ្ចប់នៅថ្ងៃអាទិត្យហើយកីឡាករ Broner នឹងត្រូវបានគ្រងរាជ្យជាស្តេច៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top