កីឡា

Man United សង្ឃឹមជ័យជំនះ ទី៦របស់ខ្លួននៅ លីកក្រោមការដឹកនាំ របស់Solkjare

ក្រោយការ បណ្តេញចេញគ្រូបង្វឹក រហ័សនាម The Special One លោក Mourinho រួចមកក្លឹបបិសាចក្រហម ក្រោមការដឹកនាំថ្មីរបស់ គ្រូបណ្តោះអាសន្ន លោកOle Solkjare បានទទួលជ័យជំនះ គ្រប់ការប្រកួតចុងក្រោយ របស់ខ្លួន។

បិសាចក្រហមទទួលជ័យជំនះ ទាំង៥ប្រកួតក្នុងលីកប្រមូល យក១៥ពិន្ទុបន្ថែម មកកាន់ក្នុងដៃបើទោះ បីជាស្ថិតនៅ ក្នុងចំណាត់ថ្នាក់លេខរៀងទី៦ ស្ទួនជាមួយនឹងកាំភ្លើងធំ Arsenal ក្តីប៉ុន្តែគេសង្កេត ឃើញថាទំរង់លេង និងទឹកចិត្ត
របស់កីឡាករ បានចាប់ផ្តើមត្រឡប់មក ប្រសើរឡើងវិញផងដែរ។

ការប្រកួត នៅសប្តាហ៍នេះយប់ ថ្ងៃសៅរ៍បិសាចក្រហម Man United សង្ឃឹមរកបានជ័យជំនះទី៦ របស់ខ្លួនខណៈដែល នឹងត្រូវបើកទ្វារផ្ទះ Old Trafford ស្វាគមន៍ភ្ញៀវBrighton ដែលកំពុងស្ថិតនៅលេខរៀងទី១៣ ក្នុងតារាង៕

Facebook Comments

To Top