នយោបាយ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ការប្រើពាក្យរបបក្រុងភ្នំពេញ និងរបបលោក ហ៊ុនសែន មានចរិតញុះញង់ បំបែកបំបាក់សាមគ្គីភាព

ភ្នំពេញ ៖ ការិយាល័យ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការប្រើពាក្យរបបក្រុងភ្នំពេញ និងរបបលោក ហ៊ុនសែន មានចរិតញុះញង់ ធ្វើវិទ្ធង្សនា បំបែកបំបាក់សាមគ្គីភាព និងឯកភាពរបស់កម្ពុជា។

ការិយាល័យនេះ បានគាំទ្រប្រសាសន៍សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដែលបានលើកឡើងថា អ្នកប្រើពាក្យ “របបក្រុងភ្នំពេញ និងរបបលោក ហ៊ុន សែន គឺមិនគោរពឆន្ទៈរបស់ពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោត រហូតដល់៨៣ភាគរយ”។

នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃ១៨ មករា៕

Facebook Comments

To Top