អន្តរជាតិ

លោក ដូណាល់ ត្រាំ ត្រូវការឧបករណ៍ ចាប់សញ្ញាអវកាស មានមូលដ្ឋាន នៅក្នុងយុទ្ធសាស្ត្រការពារមីស៊ីលថ្មី

វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យវិនិយោគ លើឧបករណ៍ចាប់ សញ្ញាអវកាស ដើម្បីរក និងតាមដានមីស៊ីលរបស់សត្រូវ ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រការពារមីស៊ីលថ្មី របស់អាមេរិក។

ការពិនិត្យមីស៊ីលការពារជាតិ បានបង្ហាញការព្រួយបារម្ភ អំពីការជំរុញសមត្ថភាពរបស់ប្រទេសចិន រុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់ ប៉ុន្តែលោកត្រាំ មិនបានសំដៅទៅលើកូរ៉េខាងជើង ដែលទំនងជា ពិចារណាលើកិច្ចប្រជុំកំពូលលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

លោក ដូណាល់ ត្រាំ បានលើកឡើងថា ឧបករណ៍ស៊ើបអង្កេត ដែលមានមូលដ្ឋានលើអវកាស គឺមានបំណងទប់ទល់ នឹងបច្ចេកវិទ្យា និងកាំជ្រួចមីស៊ីល ដែលជាតំបន់មួយដែលប្រទេសចិន កំពុងធ្វើឱ្យមានការ ជឿនលឿនយ៉ាងធំធេង។

នៅក្នុងសុន្ទរកថា របស់លោក ត្រាំ នៅមន្ទីរបញ្ចកោណលោកក៏ បានជំរុញឱ្យមានការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ស្ទាក់ចាប់ ដែលមានមូលដ្ឋាន ចំនួន ២០កន្លែង នៅរដ្ឋ Fort Greely និង Alaska ៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top