នយោបាយ

លិខិតមិត្តអ្នកអាន៖ «តើអ្នកណាប្រឆាំងនឹង ផលប្រយោជន៍ជាតិ ប្រយោជន៍កសិករ និងកម្មករខ្មែរ? »

ពេលនេះ ទឹកកាន់តែថ្លា មើលឃើញត្រីកាន់តែច្បាស់ហើយ។ ប៉ុន្មានថ្ងៃនេះ ក្រុមអ្នកបម្រើនយោបាយបរទេស និងធ្វើជាកូនជឹងបរទេស កំពុងនាំគ្នាត្រេកត្រអាលយ៉ាងខ្លាំងពេលលឺថា បរទេសដាក់ទណ្ឌកម្ម មកលើប្រទេសនិងប្រជាជន របស់ខ្លួន។ ទាំងមេខ្លោងឈ្មោះ សម រង្ស៊ីនិងទាំងគូកន បានបញ្ចេញ ស្នែង សម្ញែងឬក ទះដៃអបអរ ពេលឃើញសហភាពអឺរ៉ុប សម្រេចយកពន្ធលើ អង្ករនាំចូលពីប្រទេសកម្ពុជា។

តាមពិត រឿងអឺរ៉ុបយកពន្ធអង្ករ នេះជារឿងពាណិជ្ជកម្ម សុទ្ធសាធមិនពាក់ព័ន្ធរឿងនយោបាយទេ ពោលគឺអឺរ៉ុប សម្រេចបែបនេះតាម សំណើររបស់ប្រទេសអ៊ីតាលី និងអេស្ប៉ាញដើម្បីទប់ស្កាត់ ការនាំអង្ករចូលពីក្រៅ ពីព្រោះតែវាធ្វើឲ្យប៉ះពាល់ដល់ ទីផ្សារអង្កររបស់ប្រទេសមួយ ចំនួនដែលជា សមាជិកសហភាពអឺរ៉ុបតែប៉ុណ្ណោះ។ ហើយបញ្ហានេះក្រសួងពាណិជ្ជកម្ម កម្ពុជាកំពុងតវ៉ាតាមផ្លូវច្បាប់ ពាណិជ្ជកម្មអន្តរជាតិ ។

ប៉ុន្តែ ក្រុមក្បត់ប្រយោជន៍ជាតិខ្លួនឯង ខិតខំបង្វែរសាច់រឿងហើយ ទាញចូលជារឿង នយោបាយហើយ ពួកគេនាំគ្នា ត្រេកត្រអាលយ៉ាងខ្លាំងនៅ ពេលឃើញកសិផលដែលជាញើសឈាម របស់កសិករខ្មែរជួបបញ្ហា។ ការណ៍ដែលរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែនខិតខំជំរុញឲ្យ កសិករបង្កើនទិន្នផល ស្រូវ និងការស្វះស្វែងរកទីផ្សារក្នុងពិភពលោកដើម្បី លក់អង្ករចេញក្រៅ ក៏ព្រោះតែចង់បង្កើនជីវភាព របស់កសិករតែប៉ុណ្ណោះ ប៉ុន្តែផ្ទុយ ទៅវិញ ពួកប្រឆាំងដែលមាន សម រង្ស៊ី ជាមេខ្លោង បែរជាកំពុងនាំគ្នាទះដៃអបអរ ពេលឃើញផលិតផលរបស់ កសិករជួបនឹងបញ្ហាទីផ្សារ។ នេះហើយជាការបង្ហាញច្បាស់អំពី ចរិតពួកអ្នកប្រឆាំងប្រយោជន៍ជាតិ ប្រយោជន៍កសិករខ្មែរដើម្បីផ្គាប់ចិត្ត ចៅហ្វាយនាយបរទេស។ ម្យ៉ាងទៀត ក្រុមប្រឆាំងជ្រុលនិយម ដឹកនាំដោយ សម រង្ស៊ី ក៏កំពុងបន់ស្រន់ និងត្រៀមអបអរ ដែរក្នុងករណីដែលសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខលើកលែង អាវុធហៅកាត់ថា EBA ។ យើងក៍គួរយល់អោយបានច្បាស់ដែរថា ប្រសិនបើមានការសំរេចផ្តាច់ EBA មែន នោះនិតិវិធី ដើម្បីឈានទៅអនុវត្តការ សំរេចនេះត្រូវមានរយះពេល ១៨ខែទៀតឯណោះ។

ដូច្នេះផលអវិជ្ជមានមិនអាចមានភ្លាមៗនោះទេ ហើយ ម៉្យាងវីញទៀត នៅពេលអនុវត្ត អាចមានផលប៉ះពាល់ខ្លះៗ ដល់វិស័យកាត់ដេរស្បែកជើង កម្ពុជា ប៉ុន្តែ វាមិន ធ្ងន់ធ្ងរឡើយ ព្រោះតាមប្រភពពត៍មាន ផ្ទៃក្នុងរដ្ធាភិបាល លោក ហ៊ុន សែន បានលួចបង្ហើបអោយដឹងអំពី«ការត្រៀមជើងព្រួលរួចហើយ ទាំងកត្តាខាងក្នុងនិង កត្តាខាងក្រៅរាប់បញ្ចូល ទាំងកង់សឺគួរដើម្បីធ្វើការ កាត់បន្ថយអោយនៅ កំរឹតអប្បរិមា នូវផលប៉ះពាល់នេះ »។ ទោះយ៉ាងណាក៏ដោយ ការត្រេកត្រអាល របស់ក្រុមប្រឆាំងជ្រុលនិយមគឺជាការចំអកឡក ឡឺយដល់កម្មករនិងកម្មការិនី រាប់សែននាក់ដែលកំពុងបម្រើការ ងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែល ពួកប្រឆាំងតែងអួតថា យកចិត្តទុកដាក់ តែតាមពិតពួកគេត្រេកអរណាស់ បើកម្មករ កម្មការិនីបាត់បង់ការងារនោះ។

ជាការពិតណាស់ តាំងពីដើម រហូតមក ក្រុមប្រឆាំងប្រយោជន៍ជាតិ តែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យជាតិរលំរលាយ ឲ្យកសិករនិងកម្មករ អត់ការងារធ្វើនិងអត់ទីផ្សារលក់ផលិតផលរបស់ពួកគេ។ គោលដៅរបស់ក្រុមប្រឆាំង ជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី គឺការចង់ឃើញប្រទេសជាតិ ធ្លាក់ដុនដានញាំញីដោយ សង្គ្រាមវឹកវរ, ប្រជាពលរដ្ឋអត់បាយក្រហាយទឹក។ នោះហើយជាសុភមង្គលរបស់ពួកគេពីព្រោះប្រសិនបើកើតមានស្ថានភាព បែបនេះមែន ក្រុមជ្រុលនិយម ទាំងនោះគិតរំពឹងថា ខ្លួនអាចមានឱកាសដណ្តើម អំណាចបានដោយមធ្យោបាយ ក្រៅការបោះឆ្នោតតាមរយៈការបញ្ឆេះកំហឹងពលរដ្ឋឲ្យ ស្អប់ខ្ពើមរដ្ឋាភិបាល។ ម្យ៉ាងទៀត ពួកគេក៏រំពឹងថា អាចជួយធ្វើឲ្យចៅហ្វាយនាយ បរទេសសម្រេចបំណង យកកម្ពុជាធ្វើជារណបនៃភូមិសាស្ត្រ នយោបាយបានផងដែរ។

ហេតុដូច្នេះហើយបានជាពួកគេតែង ធ្វើសកម្មភាពគ្រប់យ៉ាង ប្រឆាំងនឹងផលប្រយោជន៍ជាតិ, ប្រឆាំងប្រយោជន៍កសិករ និងកម្មករ។ ឥឡូវនេះ ស្ថានភាពប្រៀបបីដូចជាទឹកកំពុងរងថ្លា ដែលធ្វើឲ្យយើងមើលឃើញត្រី ក្នុងបឹងកាន់តែច្បាស់។ យ៉ាងណាមិញ ពួកប្រឆាំងប្រយោជន៍ជាតិ កំពុងបញ្ចេញក្រឡាសាឲ្យយើង បានឃើញកាន់តែច្បាស់ហើយថា ពួកគេសប្បាយរីករាយ នឹងទឹកភ្នែករបស់កម្មករ និងកសិករខ្មែរ។ ប៉ុន្តែពួកប្រឆាំងជ្រុលនិយម ដែលមាន សម រង្ស៊ី ជាមេខ្លោង កំពុងយល់ច្រឡំធំណាស់៖

ទី១៖ ពួកគេប្រហែលភ្លេចហើយថា កម្ពុជាពេលនេះបានធ្វើ ដំណើរយ៉ាងវែងឆ្ងាយហើយចេញពីអតីតកាល ដែលកម្ពុជា ធ្លាប់រងការឈឺចាប់ខ្លាំង ជាងនេះ រាប់ម៉ឺនដង។ ដូច្នេះ ដំណាក់កាល នេះមិន អាចបរទេសណាមួយ មកធ្វើព្យុះភ្លៀងដល់កម្ពុជា បានទៀតឡើយ។

ទី២៖ ពួកគេប្រហែលភ្លេចហើយថា កម្ពុជាពេលនេះមានបុរសខ្លាំង ដែលជាមេដឹកនាំ
មានបទពិសោធន៍ គ្រប់គ្រាន់ និងកំពុងឈរយ៉ាងរឹងមាំដើម្បី ការពារអធិបតេយ្យភាពជាតិ និងការពារ ប្រជាពលរដ្ឋទូទាំងនគរ មិនឲ្យធ្លាក់ដុនដាប ដូចពួកជ្រុលនិយមចង់បានឡើយ។

ទី៣៖ ពួកគេប្រហែលភ្លេចហើយថា ពិភពលោកបច្ចុប្បន្ន ជាពិភពលោកពហុប៉ូល ដែលមិន ចំណុះឲ្យតែពួកបស្ចឹមប្រទេស ដូចកាលពីមុនទៀតឡើយ។ មានប៉ូលច្រើនណាស់ដែលកម្ពុជាអាចពឹងពាក់ បានដោយមិនលំបាកឡើយដោយ រក្សាបាននូវអធិបតេយ្យភាពជាតិ របស់ខ្លួន។

ទី៤៖ ពួកជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី ក៏ប្រហែលគិតមិនដល់ទេថា កម្ពុជាពេលនេះជាកូនក្រមុំដ៏ស្រស់ស្អាត ដែលមានកន្លង់ ច្រើនណាស់ចោមរោមសុំស្នេហ៍។ អត់ពីប្រុសព្រានម្នាក់ពីរ ក៏កូនក្រមុំកម្ពុជានៅមានបុរស ល្អៗជាច្រើនទៀតរង់ចាំថ្នាក់ថ្នម ថែរក្សា។

ទី៥៖ ពួកជ្រុលនិយមក៏ទំនង ជាភ្លេចហើយថា បច្ចុប្បន្ន កម្ពុជាមានខឿនសេដ្ឋកិច្ចរឹងមាំច្រើនផ្នែក ច្រើនវិស័យ គួរសម ដែលអាចទ្រទ្រង់ប្រជាពលរដ្ឋ ទូទាំងប្រទេសបានដោយមិន លំបាក ខណៈដែលមិត្តភ័ក្តិបរទេស ជាច្រើនក៍កំពុងសហការផងនិងចាំជួយផងដែរ។

សរុបទៅ ពេលនេះគេអាចមើលឃើញច្បាស់ហើយថា អ្នកណាជាអ្នកការពារប្រយោជន៍ជាតិ និងប្រជាជនពិតប្រាកដ ហើយអ្នកណាដែលតែងតែ ប្រឆាំងនឹងប្រយោជន៍ជាតិ និងប្រជាជន? បើមើលឃើញច្បាស់បែបនេះ ហើយ តើប្រជាជាតិខ្មែរគួរចាត់ការពួកដង្កូវសង្គមនេះបែបណា? សូមប្រជាពលរដ្ឋខ្មែរជឿជាក់ចុះថា កម្ពុជាអាចឈរបានយ៉ាង រឹងមាំនិងដាច់ខាតមិនអាចធ្លាក់ ដុនដាបដូចអតីតកាលឡើយដរាបណាកម្ពុជានៅមានមេដឹកនាំដ៏ខ្លាំង ពូកែម្នាក់ឈរចាំពាំងការពារ យ៉ាងរឹងមាំ។
កម្ពុជាក៏នៅមានមិត្តភ័ក្តិ បរទេសជាច្រើនកំពុងរង់ចាំ ជួយគ្រប់បែបយ៉ាងដោយមិនហុតទឹកសម្លឹង កាកដូចបរទេសមួយចំនួនឡើយដើម្បីជំរុញ ការអភិវឌ្ឍន៍ប្រទេសឲ្យជឿនលឿនទៅមុខក្រោមម្លប់ សុខសន្តិភាពដែលជាគ្រឹះដ៏រឹងមាំ ។ យើងនាំគ្នា រង់ចាំមើលតើពួកប្រឆាំងប្រយោជន៍ជាតិ ពួកដង្កូវស៊ី បំផ្លាញស្រូវកសិករនិងពួក កណ្តុរ ដែលចាំតែកកេរបំផ្លាញផលិតផល សម្លៀកបំពាក់កម្មករមាន កន្លែងជ្រកដែរឬទេពេលកម្ពុជាឈរ រឹងមាំបាន ដោយកម្លាំងខ្លួនឯង ហើយបរទេសជាចៅហ្វាយនាយអស់ទឹកមាត់ប្រៃមកតថ្លៃ ជាមួយរដ្ឋាភិបាលកម្ពុជា តទៅទៀត នោះ។ ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

 

Facebook Comments

To Top