ព័ត៌មានជាតិ

រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ៖ មន្រ្តីត្រូវតែសិក្សាពីច្បាប់ ចរាចរណ៍ ទើបដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ជោគជ័យ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំបូក សរុបការងារ សុវត្ថិភាពផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ការងារប្រចាំឆ្នាំ២០១៩ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានថ្លែងថា មន្រ្តីមានភារកិច្ចដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវតែសិក្សាពីច្បាប់ចរាចរណ៍ច្បាស់ លាស់ទើបទទួលបាន ជោគជ័យ។

សម្តេច ស ខេង បានថ្លែងបន្តថា “មន្រ្តីធ្វើការងារចរាចរណ៍ គឺត្រូវតែបាន ឆ្លងកាត់ការសិក្សារៀន​សូត្រអំពីច្បាប់ ចរាចរណ៍ ព្រោះមិនដូច្នោះពិតជាជួបការលំបាក មិនអាចទៅទទួលបានជោគជ័យ ក្នុងការដោះស្រាយ បញ្ហាគ្រោះថ្នាក់ ចរាចរណ៍បាននោះទេ”។

ក្នុងឱកាសនោះ សម្តេចនៅតែបន្តអំពាវនាវ ឲ្យពលរដ្ឋធ្វើដំណើរ តាមដងផ្លូវត្រូវប្រើប្រាស់ មួកសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់៕ ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top