ភ្នំពេញ៖ លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ប្រធាន គណបក្សខ្មែរក្រោក និងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា នាយឧត្តមសេនីយ៍ ផ្កាយមាសបួន ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានសណ្ដោង មួយពូជ ២២នាក់ មានកូនបង្កើត កូនប្រសារ ក្មួយបង្កើត ក្មួយប្រសារ ប្អូនថ្លៃសាច់ថ្លៃ និងចៅ សរុបមួយពូជ មកធ្វើការក្នុងអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នាយកដ្ឋានក្រោមចំណុះ និងការិយាល័យ ក្រោមចំណុះ ដែលជាករណីគ្រួសារនិយម ក្នុងប្រព័ន្ធមន្ត្រីរាជកាទ្រង់ទ្រាយធំ នៅកម្ពជា។
លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស បានសរសេរនៅ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ ខែមករា នេះថា “ករណីគ្រួសារនិយមនេះ ជាករណីដែប្រតិភូសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក ដែលកំពុងតាមដានយ៉ាង ស្វិតស្វាញ ទាំងតំរុយ ទាំងមូលដ្ឋានគតិយុត្តិផ្លូវច្បាប់ និងកំពុងរៀបចំរបាយការណ៍ ដើម្បីយកជជែកដេញ ដោលជាមួយសម្ដេចក្រឡាហោម ស ខេង ស្ដីពីបរិបទ ពូជនិយម នេះ”។
លោកបញ្ជាក់ថា “ការទប់ស្កាត់ប្រព័ន្ធគ្រួសារនិយម ក្នុងតួនាទីមន្ត្រីបច្ចេកទេស ជាការផ្ដល់ឱកាសដល់ពលរដ្ឋទូទៅ មានក្ដីសង្ឃឹមដើម្បី យកសមត្ថភាព ខ្លួនប្រលងចូលស្ថាប័នរដ្ឋ។ លោកផ្កាយ៤ ធឹម សុផា សណ្ដោង មួយពូជ ២២នាក់ មានកូនបង្កើត កូនប្រសារ ក្មួយបង្កើត ក្មួយប្រសារ ប្អូនថ្លៃសាច់ថ្លៃ និងចៅ សរុបមួយពូជ មកធ្វើការក្នុងអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នាយកដ្ឋានក្រោមចំណុះ និងការិយាល័យក្រោមចំណុះ ដែលជាករណីគ្រួសារនិយមក្នុងប្រព័ន្ធមន្ត្រីរាជកាទ្រង់ទ្រាយធំ នៅកម្ពជា។ នេះជាតំរុយចុងក្រោយ និងច្បាស់ការ បំផុតដែលសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ទទួលបានបន្ទាប់ពីស្រាវជ្រាវ យ៉ាងល្អិតល្អន់រួចមក”។ប្រធានគណបក្សខ្មែរក្រោក បានសរសេរសបន្តទៀតថា ខាងក្រោមនេះជាប្រព័ន្ធគ្រួសារនិយមរបស់ នាយឧត្តមសេនីយ៍ផ្កាយមាសបួន ធឹម សុផា ១- លោកឧត្តមសេនីយ៍ទោ សុក្រឹត្យ ថនឥស្សរា អគ្គនាយករង ត្រូវជាកូនប្រសារ និងជាប្តីរបស់លោកស្រីអនុសេនីយ៍ឯក ណយ ចរិយា ត្រូវជាកូនប្រសារលោក ធឹម សុផា (២ឆ្នាំឡើងពិនាយរងការិយាល័យ ដល់អគ្គនាយករង និងពីសក្តិ៣ដល់ផ្កាយ២ កំពុងធ្វើសំណើសុំផ្កាយ៣)។ ២- លោកវរសេនីយ៍ត្រី ណយ សុភិរុណ អនុប្រធាននាយកដ្ឋានសវនកម្មទី១ ត្រូវជាកូនរបស់ ធឹម សុផា មានវ័យ២១ឆ្នាំ រៀនអត់ចប់ទី១២ (២ឆ្នាំឡើងពីព្រឹន្ទបាលដល់សក្តិ៤ កំពុងស្នើសុំ៤កន្លះ និងផ្លោះពីនាយរងការិយាល័យ ទៅជាអនុប្រធាននាយកដ្ឋាន) ដោយមានគោលបំណង ស្នើសុំឡើងតួនាទីជាអគ្គនាយករងនៅឆ្នាំ២០២០ មុនឪចូលនិវត្ត២០២០។ ៣- លោកស្រីវរសេនីយ៍ទោ ណយ សុផារត្ន ត្រូវជាកូនរបស់លោក ធឹម សុផា នាយរងការិយាល័យបុគ្គលិក (កំពុងស្នើសុំឡើងជាអនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប) ពុំដែលមកធ្វើការ ប៉ុន្តែសក្តិ និងតួនាទីឡើងលឿនជាងអ្នកសកម្មការងារ។៤- លោកវរសេនីយ៍ទោ ស វុត្ថា ត្រូវជាកូនប្រសារលោក ធឹម សុផា (ប្តីរបស់ណយ សុផារត្ន) ជានាយរងការិយាល័យភស្តុភារ និងគណនេយ្យ កំពុងស្នើឡើងជា អនុប្រធាននាយកដ្ឋានសវនកម្មទី១ (ចូលក្របខណ្ឌឆ្នាំ២០១៧)។ ៥- លោកស្រី អនុសេនីយ៍ឯក ណយ ចរិយា ត្រូវជាកូនរបស់ លោក ធឹម សុផា (ប្រពន្ធរបស់ សុក្រឹត្យ ថនឥស្សរា) ជានាយរងការិយាល័យវិភាគពត៌មាន សវនកម្ម ចូលក្របខណ្ឌឆ្នាំ២០១៨ (១ឆ្នាំឡើងសក្តិ៣ដង)។ ៦- លោកឧត្តមសេនីយ៍ទោ ណយ សុផានរិន្ទ ត្រូវជាកូនរបស់លោក ធឹម សុផា អនុប្រធាននាយកដ្ឋាននៅអគ្គភស្តុភារ កំពុងផ្ទេរមកជាអគ្គនាយករងសវនកម្មផ្ទៃក្នុង ៧- លោកឧត្តមសេនីយ៍ទោ សាន ស៊ីណា ត្រូវជាប្អូនថ្លៃ ប្រធាននាយកដ្ឋានសវនកម្មទី១ ៨- លោក ស វុទ្ធី ត្រូវជាដន្លងលោក ធឹម សុផា (ឪពុករបស់ស វុត្ថា) ជាអនុប្រធាននាយកដ្ឋានសវនកម្មទី២ កំពុងស្នើឡើងជាអគ្គនាយករង ៩- លោកវរសេនីយ៍ត្រី គូ ប្រុស ត្រូវជាក្មួយប្រុសលោក ធឹមសុផា កាន់នាយរងការិយាល័យសវនកម្មទី៣ ១០- លោកវរសេនីយ៍ត្រី ហាវ ហឿម ត្រូវជាក្មួយលោក ធឹមសុផា កាន់ដំណែងជានាយរងការិយាល័យសវនកម្មទី២ ១១- លោកវរសេនីយ៍ទោ អ៊ុង សាខន (ពូរបស់សុក្រឹត្យ ថនឥស្សារា) នាយរងការិយាល័យរដ្ឋបាល កំពុងស្នើឡើងជាអនុប្រធាននាយកដ្ឋានរដ្ឋបាល ១២- លោកស្រី ឧត្តមសេនីយ៍ត្រី វ៉ាន់ សារីកា អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប ត្រូវជាប្អូនថ្លៃលោកធឹម សុផា ១៣- លោកវរសេនីយ៍ឯក ពឹង គីមហួរ ជំនួយការអគ្គនាយក ត្រូវជាប្អូនថ្លៃលោកធឹម សុផា (ពុំដែលមកធ្វើការ) កំពុងស្នើសុំដំឡើងឋានន្តរសក្តិឧត្តសេនីយ៍ត្រី ១៤- លោក ឧត្តមសេនីយ៍ទោ ប៉ែន សុវណ្ណថាច អនុប្រធាននាយកដ្ឋានសវនកម្មទី១ ត្រូវជាក្មួយ កំពុងស្នើតែតាំងជាអគ្គនាយករង។ ១៥- លោកអនុសេនីយ៍ឯក ប៉ែន សុធានាយរងការិយាល័យសវនកម្មទី២ ត្រូវជាចៅលោក ធឹមសុផា (កូនប៉ែន សុវណ្ណថាច) ចុលក្របខណ្ឌ២០១៨ មួយឆ្នាំឡើងសក្តិ៣ដង កំពុងរៀបស្នើតែងតាំងផ្លោះ ពីនាយរងការិយាល័យទៅ ជាអនុប្រធាននាយកដ្ឋានសវនកម្មទី១ ១៦- លោកអនុសេនីយ៍ឯក ឡាច រ៉ាស៊ី ត្រូវជាក្មួយលោកធឹមសុផា និងជាជំនួយការលោកឧត្តមសេនីយ៍ទោ សុក្រឹត្យ ថនឥស្សារា (កូនប្រសារអគ្គនាយក) ចូលក្របខណ្ឌ២០១៨ មួយឆ្នាំឡើង៣សក្តិ និងកំពុងស្នើដំឡើងឋាន្តរសក្តិវរសេនីយ៍ត្រី ១៧- លោកអនុសេនីយ៍ឯក គូរ សារ៉ាត់ នាយរងការិយាល័យគណនេយ្យ និងភស្តុភារ ត្រូវជាក្មួយលោកធឹម សុផា ១៨- លោកវរសេនីយ៍ត្រី គូរ ធារ៉ា នាយរងការិយាល័យទំនាក់ទំនង គ្រប់គ្រងវិភាគពត៌មានសវនកម្ម ត្រូវជាក្មួយលោកធឹម សុផា (បងគូ សារ៉ាត់ និងគូប្រុស) ១៩- លោកអនុសេនីយ៍ឯក ចន្ថា ភក្ត្រា នាយរងការិយាល័យរដ្ឋបាលរដ្ឋបាលសរុប ត្រូវជាក្មួយលោកធឹម សុផា។
២០- លោកឧត្តមសេនីយ៍ត្រី អឿង ណារ៉ុង អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប ត្រូវជាប្អូនជីដូនមួយ លោកនាយឧត្តមសេនីយ៍ ធឹម សុផា (២ឆ្នាំ ពីឡើងពីសក្តិ៣ដល់ផ្កាយ១) កំពុងស្នើឡើងផ្កាយ២ ២១- លោកអនុសេនីយឯក កែវ មុនីរាជ នាយរងការិយាល័យសវនកម្មទី២ ត្រូវជាក្មួយលោកធឹម សុផា (ពុំដែលមកធ្វើការ)។ ២២- លោកវរសេនីយ៍ឯក ចាន់ សុភី ជំនួយការអគ្គនាយក ត្រូវជាប្អូនជីដូនមួយលោកធឹមសុផា៕





















Facebook Comments
