អន្តរជាតិ

ប្រធានចារកម្មកូរ៉េខាងត្បូង ទស្សនកិច្ចអាមេរិក មុនប្រេសិតពិសេស កូរ៉េខាងជើង

សេអ៊ូល៖ ប្រធានចារកម្មមួយរបស់កូរ៉េខាងត្បូង បានធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍មុន ដើម្បីសម្របសម្រួលមុខតំណែង សម្ព័ន្ធមិត្ត មុនពេលកិច្ចចរចាកម្រិតខ្ពស់ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

លោក Suh Hoon ប្រធានផ្នែកសេវាស៊ើបការណ៍សម្ងាត់ជាតិ បានទៅដល់រដ្ឋធានីអាមេរិកកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន និងបានជួបជាមួយប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិកលោក Gina Haspel ដោយប្រភពនេះបានឲ្យក្នុងលក្ខខណ្ឌអនាមិក។

ក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង កំពុងចរចាដើម្បីរៀបចំកិច្ចប្រជុំកំពូលលើកទីពីររវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

ហើយជំនួយការជិតស្និទ្ធរបស់លោកគីម ជុងអ៊ុន គឺលោក គីម យ៉ុងចូល ក៏បានទៅដល់ក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីបញ្ចប់ព័ត៌មានលម្អិតជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top