អន្តរជាតិ

នាវាទ័ពជើងទឹក អាមេរិកនិងអង់គ្លេស ធ្វើសមយុទ្ធនៅដែន សមុទ្រចិនខាងត្បូង

បរទេស៖ យោងតាមប្រភពព័ត៌មានថ្មីមួយ ដែលចេញផ្សាយដោយកាសែត UPI បានឲ្យដឹងថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស បានបើកនាវទ័ពជើងទឹករួមគ្នា អស់រយៈពេល៦ថ្ងៃ ក្នុងសហសមយុទ្ធដ៏កម្រ រវាងប្រទេសទាំងពីរ នៅដែនសមុទ្រចិនខាងត្បូង។

ទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីជូនដំណឹងមួយថា នាវាពិឃាតសមត្ថភាពមីស៊ីលសហរដ្ឋអាមេរិក USS McCampbell និងនាវាចម្បាំងទ័ពជើងទឹកអង់គ្លេស HMS Argyll បានបញ្ចប់ប្រតិបត្តិការរបស់ពួកគេ កាលពីថ្ងៃពុធកន្លងទៅ។

នៅក្នុងសេចក្តីជូនដំណឹងនោះ លោកមេបញ្ជាការ Allison Christy បាននិយាយដូច្នេះថា “យើងជាប្រក្រតីតែងធ្វើការហ្វឹកហាត់ ជាមួយសម្ពន្ធមិត្តនិងដៃគូក្នុងតំបន់ ប៉ុន្តែវាជាឱកាសដ៏កម្រសម្រាប់ក្រុមរបស់យើង ធ្វើការងារជាមួយទ័ពជើងទឹកអង់គ្លេស។ ការរួមគ្នាយ៉ាងជំនាញជាមួយសមភាគីអង់គ្លេសនេះ អនុញ្ញាតឲ្យយើងនូវឱកាសកសាងបង្កើនចំណងមិត្តភាពដ៏រឹងមាំ ដែលមានស្រាប់របស់យើង និងសិក្សាអំពីគ្នាទៅវិញទៅមក”៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top