ព័ត៌មានជាតិ

ធ្វេសប្រហែស ដាក់ដាំបាយហើយដើរចោល ត្រូវភ្លើងឆេះផ្ទះអស់១ខ្នង និង ប្រាក់ជិត៤លានរៀល

ភ្នំពេញ៖ផ្ទះកម្មករចម្ការកៅស៊ូ សុវណ្ណរាជសី១ខ្នង មាន៣បន្ទប់ ត្រូវភ្លើងឆេះខ្ទេចនិងប្រាក់ជិត ៤លានរៀល បន្ទាប់ពីម្ចាស់ផ្ទះដាំបាយហើយ បានដើរចោល ករណីនេះកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

យោងតាមនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ បានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះខូចខាតមាន ទំហំ១២x៦ម៉ែត្រ មាន៣បន្ទប់ ធ្វើអំពីឈើដំបូលប្រក់ស័ង្កសីនិង ជញ្ជាំងហ៊ុមព័ទ្ធដោយកៅស៊ូតង់ សម្ភារដែលត្រូវបាត់បង់រួមមាន៖ផ្ទះ១ខ្នង និងប្រាក់ប្រហែល៤លានរៀល។

សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះមាន៖១-ឈ្មោះឌឹម សាន ភេទប្រុស អាយុ៦៥ឆ្នាំ, ២-ឈ្មោះសាន ម៉ៃ ភេទប្រុសអាយុ៣០ឆ្នាំ, ៣-ឈ្មោះរ៉ាន ទូច ភេទប្រុស អាយុ ៣៥ឆ្នាំ ។ ចំណែករថយន្តពន្លត់អគ្គិភ័យ ពុំបានចេញជួយអន្តរាគមន៍ ទាន់ពេលនោះទេ ព្រោះភ្លើងឆេះអស់ហើយ ទើបរាយការណ៍ ។ ករណីនេះមិនបណ្តាលឲ្យមានរងរបួស ឬបាត់បង់អាយុជីវិតអ្នកណាម្នាក់ឡើយ៕

Facebook Comments

To Top