ព័ត៌មានជាតិ

ទីប្រឹក្សាសម្ដេចហេងសំរិន ប្រាប់ឲ្យនិស្សិត ខិតខំសិក្សាស្រាវជ្រាវ ដើម្បីធ្វើបទបង្ហាញ នៅក្នុងសន្និសីទ មហាតំបន់ទន្លេមេគង្គ ដែលនឹងធ្វើនៅក្នុងខែកក្កដាឆ្នាំ ២០១៩

កំពង់ចាម : លោកមួន វាសនា ទីប្រឹក្សាសម្ដេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រង សាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច UME បានថ្លែងប្រាប់និស្សិត ឲ្យខិតខំស្រាវជ្រាវប្រមូលចំណេះដឹង ដើម្បី ធ្វើបទបង្ហាញនៅក្នុងមហាសន្និសីទតំបន់ទន្លេមេគង្គ ដែលនឹងធ្វើ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ នៅសកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម ។

លោកមួន វាសនា បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយគណៈប្រតិភូ បណ្ឌិត សាស្ត្រាចារ្យ មកពីប្រទេសថៃ នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ នៅសាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម ។

លោក មួន វាសនា បានថ្លែងថា នេះជាលើកទីមួយហើយ ដែលសាខាសកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំ មហាសន្និសីទ តំបន់ទន្លេមេគង្គ ដោយមានការចូលរួម ពីបណ្ឌិត សាស្ត្រាចារ្យ នៃ បណ្ដាប្រទេសជាច្រើន ។

លោកមួន វាសនា បានថ្លែងបន្តថា នៅថ្ងៃនេះផងដែរ គណៈគ្រប់គ្រង សាកលវិទ្យាល័យ UME បានធ្វើកិច្ចប្រជុំជាលើកដំបូង ជាមួយគណប្រតិភូ បណ្ឌិតសាស្រ្តាចារ្យ មកពីបណ្ដាលសាកលវិទ្យាល័យ នៃប្រទេសថៃ ដើម្បីរៀបចំ ធ្វើផែនការ សកម្មភាព និងពិនិត្យមើលទីតាំង និង ការសម្របសម្រួល ក៏ដូចជាការផ្លាស់ប្ដូរយោបល់ ដើម្បីធ្វើអោយ មហាសន្និសីទតំបន់ទន្លេមេគង្គ និងធ្វើឡើងនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ ដំណើរការទៅ បានដោយជោគជ័យ។ ជាមួយគ្នានោះដែរ ប្រធានគណៈគ្រប់គ្រងរូបនេះ បានថ្លែងប្រាប់ដល់និស្សិត នៃសាកល វិទ្យាល័យ UME ទាំងអស់ ឲ្យខិតខំប្រឹងប្រែងស្រាវជ្រាវ រកចំណេះដឹងថ្មីៗ ដើម្បីធ្វើជាបទបង្ហាញ នៅក្នុងសន្និសីទនោះផងដែរ ។

ម្យ៉ាងទៀត ភ្ញៀវដែលមកពីបណ្ដាប្រទេសជាច្រើននោះ ក៏នឹងមានការផ្ដល់ពត៌មាន ពីគ្នាទៅវិញទៅមក នូវវប្បធម៌ អរិយធម៌ នៃប្រទេសរបស់ខ្លួន នីមួយៗ ក្នុងឱកាសនោះផងដែរ ។

Facebook Comments

To Top