នយោបាយ

តុលាការសាកសួរអតីតសកម្មជន ក្រុមប្រឆាំងម្នាក់ប្រមាថ រាជរដ្ឋាភិបាល និងញុះញង់បង្កចលាចល

ភ្នំពេញ ៖ អតីតសកម្មជនក្រុមប្រឆាំងគឺ គណបក្សសង្រ្គោះជាតិម្នាក់ត្រូវបានសមត្ថកិច្ចនាយកដ្ឋានសន្តិសុខ ផ្ទៃ ក្នុងក្រសួងមហាផ្ទៃ បញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីសាកសួរករណី ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់បង្កឲ្យមាន ចលាចលក្នុងសង្គម។

រហូតមកដល់ព្រលប់ថ្ងៃ ដដែលនេះ លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ អតីតសកម្មជនក្រុមប្រឆាំងឈ្មោះ គង់ ម៉ាស់ភេទប្រុសអាយុ ៣៧ឆ្នាំមា នទីលំនៅភូមិខ្លាលោត ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមរបាយការណ៍ សមត្ថកិច្ច បានឲ្យដឹងថា ក្រោយឃាត់ខ្លួន ជននេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាន នគរបាលជាតិដើ ម្បីធ្វើការសាកសួរ។ តាមការស្រាវជ្រាវ វត្ថុតាងក្នុងកុំព្យូទ័រ គឺមានឯកសារសំខាន់ៗជាច្រើន ដែលទាក់ទងនឹង ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមបញ្ជារបស់បុគ្គល សម រង្សី។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកា បញ្ជាឲ្យបុគ្គល គង់ ម៉ាស់ បង្ហាញខ្លួននៅនាយកដ្ឋាន សន្ដិសុខផ្ទៃ ក្នុងនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីសាកសួរលើ បណ្ដឹង ព្រហ្មទណ្ឌពីបទ៖ ធ្វើសកម្មភាពប្រមាថប្រមុខ រាជរដ្ឋាភិបាល និងញុះញង់ដោយ ប្រើខ្សែអាត់វីដេអូផ្សព្វផ្សាយ នាពេលកន្លងមក តាមប្រព័ន្ធហ្វេសប៊ុក ក្នុងគោលបំណង ឲ្យសាធារណជន និងប្រជាពលរដ្ឋទូទៅមានការ ស្អប់ខ្ពើមបង្កជាភាព ចលាចល អសន្ដិសុខក្នុងប្រទេស ចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន៕ គិរី

Facebook Comments

To Top