Uncategorized

ក្រុមហ៊ុន Cellcard ប្រគល់សាច់ប្រាក់ និងរង្វាន់សរុបជាង ៣០ម៉ឺនដុល្លារ

ភ្នំពេញ៖ នៅថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០១៩  ក្រុមហ៊ុន Cellcard បានប្រគល់សាច់ប្រាក់ និងរង្វាន់ផ្សេងទៀតជាច្រើន ដែលសរុបជាទឹកប្រាក់ មានចំនួន ៣០ម៉ឺនដុល្លារ ជូនអតិថិជន ដែលមមានសំណាង នៅក្នុងកម្មវិធីចាប់រង្វាន់ ចុងក្រោយបង្អស់នេះ ។

នៅក្នុងកម្មវិធីប្រគល់រង្វាន់ លើកទី១ សម្រាប់ឆ្នាំ២០១៩នេះ អតិថិជនជាង៣០នាក់ បានមកចូលរួមទទួលរង្វាន់ ដែលបានឈ្នះពីកម្មវិធី iKnow iKnow, Fish a Fino និង 10K Raffle។
រង្វាន់មានដូចជា៖
•ម៉ូតូ Yamaha Janus ឆ្នាំ2018 មានអ្នកឈ្នះចំនួន 8 អ្នក នៅក្នុងកម្មវិធី iKnow iKnow
•ម៉ូតូ Yamaha Janus ឆ្នាំ2018 មានអ្នកឈ្នះចំនួន 18 អ្នក ក្នុងកម្មវិធី ស្ទូចយកម៉ូតូ
•លុយសុទ្ធ 10ម៉ឺនដុល្លា បានទៅលោក អ៊ុ សារ៉េត ជាមន្ត្រីរាជការ រស់នៅទីក្រុងភ្នំពេញ បានឈ្នះរង្វាន់ ពីកម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ
•លុយសុទ្ធ 5ម៉ឺនដុល្លា បានទៅលោក ឡុង ឆៃលីម ជានិស្សិត មកពីខេត្តបន្ទាយមានជ័យ បានឈ្នះរង្វាន់ ពីកម្មវិធីឈ្នះ​ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ

ហើយក៏មានរង្វាន់កាតកោសសរុប ជាទឹកប្រាក់ 350ដុល្លា ទៀតត្រូវបានប្រគល់ជូន នៅក្នុងកម្មវិធីនេះផងដែរ។ កម្មវិធីនេះកំពុងទទួលបាន ប្រជាប្រិយភាព ជាមួយកំណើនអ្នកចូលរួម កើនដល់ទៅ 40% ត្រឹមខែធ្នូ។

ដើម្បីស្វែងយល់បន្ថែម ពីកម្មវិធីរបស់ក្រុមហ៊ុន Cellcard ចូលទៅកាន់ www.cellcard.com.kh ឬចុច like លើpage Facebook របស់Cellcard៕ ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top