ព័ត៌មានជាតិ

​​ម៉ូតូ២គ្រឿងបុកគ្នា ពេញទំហឹង ស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូដឹកឈើប្រណិត បានបុកម៉ូតូ​សណ្តោងរម៉ក ​ពេញទំហឹង​ស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែង ​។ ហេតុការណ៍នេះកើតឡើង វេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ​ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានបញ្ជាក់ថា សពជនរគ្រោះទាំងពីរ នៅមិនទាន់ស្គាល់អត្តសញ្ញាណ និងមាន​អាយុប្រមាណជាង២០ឆ្នាំ ។ ​សមត្ថកិច្ចបន្តថា ការបើកម៉ូតូក្នុងស្ថានភាពងងឹតគ្មានភ្លើងបំភ្លឺផ្លូវ ​របស់ភាគីដឹកឈើ ទើបភាគីម៉ូតូសណ្តោងរ៉ឺម៉កមើលមិនច្បាស់ ​បណ្តាលឲ្យបុក ម៉ូតូដឹកឈើប្រណិត ដែលមានប្រវែងជាង២ម៉ែត្រ បណ្តាលឲ្យស្លាប់នៅនិងកន្លែងតែម្តង ។ សមត្ថកិច្ចបានបញ្ជាក់ពី មូលហេតុ​ថា ដោយសារម៉ូតូមួយគ្រឿងទៀតមិនមានភ្លើងបំភ្លឺផ្លូវ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងកំណត់ រួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments

To Top