ព័ត៌មានជាតិ

លើកជណ្តើរដែកប៉ះខ្សែភ្លើង ឆក់ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ភ្នំពេញ៖កម្មករសំណង់៣នាក់ បានលើកជណ្ដើរដែកក ប៉ះនឹងខ្សែភ្លើង ឆក់ស្លាប់ម្នាក់ និង២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ករណីនេះកើតឡើង កាលពីវេលាម៉ោង១៤និង៤០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ បានឲ្យដឹងថា សពជនរងគ្រោះម្នាក់ឈ្មោះ ញឹម ឆវ័ន្ត ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិសំបួរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ចំណែកជនរងគ្រោះ២នាក់ផ្សេងទៀត ភេទប្រុស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ ។ ​រីឯ​​​​មូលហេតុ គឺកម្មករសំណង់ទាំង៣នាក់ខាងលើ បានលើកជណ្ដើរដែកបានប៉ះនឹងខ្សែភ្លើង បណ្តាលឲ្យឆក់ស្លាប់និងរបួស ៕

Facebook Comments

To Top