ព័ត៌មានជាតិ

កម្សាន្ត&ប្លែកៗ!!! ដឹងទេ វេបសាយ អាសអាភាស ៤ ជាគេហទំព័រ លេចធ្លោ នៅកម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្ននេះ ការតាមដានទស្សនា ការកម្សាន្ត និងព័ត៌មាននានា លើគេហទំព័រអនឡាញ ឬបណ្តាញសង្គមផ្សេងៗ ត្រូវបានសាយភាព និងពេញនិយមបំផុត លើមនុស្សគ្រប់ស្រទាប់វណ្ណៈ ហើយក៏មានគេហទំព័រច្រើន ដល់រាប់ពាន់រាប់ម៉ឺនផងដែរ ដោយក្នុងនោះ តាមការដកស្រង់ នូវតួលេខគេហទំព័រជាច្រើន។

តាមរយៈគេហទំព័រ Alexa.com ដែលជាគេហទំព័រ ចាត់ចំណាត់ថ្នាក់គេហទំព័រនានា នៅលើពិភពលោកនោះ បង្ហាញថា សម្រាប់ប្រទេសកម្ពុជាយើង មានគេហទំព័រ អាសអាភាស ដល់ទៅ ៤វេបសាយ ឯណោះ ត្រូវបានជាប់ជា គេហទំព័រ មានអ្នកទស្សនាច្រើន ក្នុងចំណោមចំណាត់ថ្នាក់ គេហទំព័រអនឡាញ ត្រឹមទី៥០ ។

យោងតាមគេហទំព័រ Alexa ដកស្រង់នៅ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានបង្ហាញថា មានគេហទំព័រជាច្រើន ត្រូវបានជាប់ចំណាត់ថ្នាក់ គេហទំព័រ ដែលមានអ្នកចូលទស្សនា ច្រើនជាបន្តបន្ទាប់ តែក្នុងនោះដែល យើងចាប់អារម្មណ៍ ទៅលើគេហំទព័រ អាសអាភាស (វេបសាយស៊ិច) ដែលទទួលបាន ការចូលទស្សនាច្រើន រហូតមានដល់ទៅ ៤វេបសាយ គិតត្រឹមចំណាត់ថ្នាក់ទី៥០ ខណៈដែល គេហំទព័រស្វែងរក Google ជាប់ចំណាត់ថ្នាក់លេខ១ និង គេហទំព័រកម្សាន្តវីដេអូ Youtube ជាប់លេខ២ និងគេហទំព័រកម្សាន្ត និងព័ត៌មាន Khmerload ជាប់លេខ៣ ចំណែក Facebook ត្រឹមលេខ៦ ។

យើងខ្ញុំសូមសង្ខេប វេបសាយទាំងនេះ និងបង្ហាញជូនខាងក្រោម៖
-គេហទំព័រអាសអាភាស ផនប្រាំបីដើមដត់ខំ ជាប់ចំណាត់ថ្នាក់លេខ ១៩
-គេហទំព័រអាសអាភាស អ៊ិចអ៊ិនអ៊ិចអ៊ិចដត់ខំ ជាប់ចំណាត់ថ្នាក់លេខ ២៤
-គេហទំព័រអាសអាភាស ប៊ីអូអ៊ិនជីអេស៊ីអេអ៊ឹមអេសដត់ខំ ជាប់ចំណាត់ថ្នាក់លេខ ៣៧
-គេហទំព័រអាសអាភាស អ៊ិចវីដេអូអេសដត់ខំ ជាប់ចំណាត់ថ្នាក់លេខ ៣៩

គួររំលឹកថា អ្នកប្រើប្រាស់អ៊ីនធើណែត មានចំនួន ១២លាននាក់ គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០១៨នេះ។ នេះបើតាមការលើក ឡើងរបស់លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានប្រាប់កាសែត ខ្មែរថែមស៍ កាលពីពេលកន្លងទៅថា គ្រាន់តែអ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក មានរហូតដល់ទៅ ៦,៨លាននាក់ ហើយចំនួននេះ គ្របដណ្តប់ដល់ទៅ ៦៩ភាគរយ នៃគណនីដែលប្រើប្រាស់ បណ្តាញសង្គមសរុប នៅក្នុងប្រទេស កម្ពុជា។ ដោយគេវាយតម្លៃមិនផ្លូវការថា ក្នុងចំណោមគេហទំព័រ អាសអាភាសទាំងនេះ មានចំនួនភាគច្រើន ជាអ្នកចេះប្រើប្រាស់អ៊ីនធើណែត នៅកម្ពុជា បានចូលទៅមើល ក្នុងគេទំព័រទាំងនោះ។ យ៉ាងណាក្តី អត្ថបទនេះ គ្រាន់តែជារឿងប្លែកមួយ ដែលយើងបានចាប់អារម្មណ៍ និងសូមអធ្យាស្រ័យ ចំពោះការលើកឡើង និងសរសេរអត្ថបទនេះឡើង៕

Facebook Comments

To Top