នយោបាយ

អតីត​មេបញ្ជាការ ​អង្គរក្ស សម្ដេច ជា ស៊ីម លោក ឈឿន ចាន់ថន ហៅម៉ៅ​ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ លើកលែងទោស

ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ ប្រោសព្រះរាជទាន លើកលែងទោស ឲ្យទណ្ឌិតឈ្មោះ ឈឿន ចាន់ថន ហៅ ម៉ៅ ដែលជាអតីតឧត្តម សេនីយ៍យោធា ផ្កាយបី និងជាអតីតមេបញ្ជាការអង្គរក្ស សម្ដេចជា ស៊ីម អតីតប្រធានព្រឹទ្ធសភា។

យោងតាមព្រះរាជក្រឹត្យ របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃកម្ពុជា ឡាយព្រះហស្តលេខាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១៩នេះបានឲ្យដឹងថា ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ ឈឿន ចាន់ថន ហៅ ម៉ៅ ពីបទរំលោភ លើទំនុកចិត្ត បំផ្លិចបំផ្លាញដោយចេតនា និងគៃបំបាត់ដោយ ទុច្ចរិត លក់ដូរនិងចែកចាយ អាវុធបំផ្លិចបំផ្លាញ សម្ភារយោធា នាសម្រាប់បម្រើការប្រយុទ្ធ និងខ្វះស្មារតីទទួលខុសត្រូវ ក្នុងការដឹកនាំ គ្រប់គ្រងអង្គភាពតាមអំណាច សាលដីកាលេខ​៣២២ ចុះថ្ងៃទី៩ ខែ តុលា ឆ្នាំ ២០១៧ របស់តុលាការកំពូល ដែលកំណត់ផ្តន្ទាទោស តាមអំណាចសាលដីកា ព្រហ្មទណ្ឌលេខ៦៥ ក្រ IVអ/១២ ខែសីហា ឆ្នាំ២០១៤របស់សាលាឧទ្ធរណ៍ ៕

Facebook Comments

To Top