នយោបាយ

ទូត​ចិនថា​ ស្ថិរភាពនយោបាយ ជាកត្តាជំរុញ​កំណើន អ្នកវិនិយោគចិន នៅកម្ពុជា

ភ្នំពេញ​: ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា អះអាងថា ស្ថិរភាពនយោបាយ នៅកម្ពុជា​ជាកត្តាដែលជំរុញ​ កំណើនអ្នកវិនិយោគចិន នៅកម្ពុជា បូករួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជាធ្វើឱ្យ កម្ពុជាមានភាពរឹងមាំល្អ ក៏ជាផ្នែកមួយទៀត ដែលធ្វើ ឱ្យអ្នកវិនិយោគចិន មកបណ្តាក់ទុកនៅកម្ពុជា ច្រើនផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩​ នៅស្ថានទូតចិន ប្រចាំនៅកម្ពុជា លោក Wang wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ​ប្រជាមានិតចិន ប្រចាំកម្ពុជា បានលើកឡើងថា កំណើនអ្នកវិនិយោគចិនមកបណ្តាក់ ទុនច្រើន​នៅកម្ពុជា ដោយសារទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា មានភាពរឹងមាំ និង​រីកចម្រើន។

លោក Wang wentian បានបន្តថា តាមរយៈការវិនិយោគិនចិន មកបណ្ដាក់ទុន​នៅកម្ពុជា កាន់តែច្រើននេះ នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា កាន់តែមានការរីកចម្រើន និងបង្កើនឱកាសការ​ងារច្រើន ដល់ពលរដ្ឋកម្ពុជាផងដែរ។

​ជាមួយគ្នានេះ ក្នុងឳកាសចូលរួមសម្ភោធបើកការដ្ឋានសាងសង់ ផ្លូវក្រវ៉ាត់ក្រុង ទី៣ កាលពីដើមសប្តាហ៍នេះ លោកWang Wentianបានមានប្រសាសន៍ ឲ្យដឹងផងដែរថា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឈជាតម្រូវការ ដាច់ខាត ដែលក្នុងរយៈពេលរយៈពេល២០ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ សេដ្ឋកិច្ចកម្ពុជាសម្រេចបាន នូវការអភិវឌ្ឈយ៉ាងឆាប់​រហ័ស ដែលក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន៧,៣ភាគរយ ដែលធ្វើឲ្យ​កម្ពុជាក្លាយជាប្រទេសលូតលាស់យ៉ាងលឿនបំផុតក្នុងតំបន់នេះ។

លោកបន្តថា “ប្រទេសកម្ពុជាត្រូវគេស្គាល់ថា ជាខ្លាសេដ្ឋកិច្ចថ្មីនៃអាស៊ី ដែលជាបងប្អូនល្អ និងមិត្តភ័ក្តល្អរបស់កម្ពុជា ប្រទេសនិងប្រជាជនចិនមានការរីករាយដែលឃើញកម្ពុជា បានស្ថាបនាជាតិ”។លោកបន្តថា “យើងជឿជាក់ថា ប្រសិនជាប្រទេសកម្ពុជា អាចបន្តរក្សាសន្តិភាព ស្ថេរភាពនយោបាយ ដូចបច្ចុប្បន្ន គោលដៅដែលកំណត់ដោយ សម្តេចនាយករដ្ឋមន្រ្តី ដែលចង់ឲ្យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ នឹងទទួលបានជោគជ័យ”។

លោកឯកអគ្គរដ្ឋទូតបានបន្តថា ឆ្នាំ២០១៨កន្លងទៅ ជាឆ្នាំដ៏សំខាន់ដែលប្រទេស​កម្ពុជា ចិនបានប្រារពខួបលើកទី៦០ នៃទំនាក់ទំនងកាទូត រវាងប្រទេសទាំងពីរ ហើយយើងរីករាយ ក្នុងការគោរពគ្នាទៅវិញទៅមក យើងយោគយល់គ្នាទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមក ការទុកចិត្តគ្នា ទៅវិញទៅមក ដែលបង្ហាញនូវការទុកចិត្តគ្នា ពីបេះដូងរវាងចិន និងកម្ពុជា ដែលយើងដល់ចំណុច ចាប់ផ្តើម៦០ឆ្នាំ ថ្មីមួយទៀត នៃទំនាក់ទំនងចិន និងកម្ពុជា ហើយយើងមានទំនុកចិត្តដ៏រ៉ឹងមាំ និងជឿជាក់ថា ដោយការខិតខំប្រឹងប្រែង នៃមេដឹកនាំប្រទេសទាំងពីរ បេះដូងចិននិងកម្ពុជា នឹងក្លាយទៅជាសមាគមរួម វាសនាតែ​មួយ ដែលមានអត្ថន័៧ជាយុទ្ឋសាស្រ្តជាដាច់ខាត។

លោកបន្តថា “មិត្តភាពរវាងចិន និងកម្ពុជា មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរទេ ថែមទាំងមានសារៈសំខាន់សំរាប់សន្តិភាព និងស្ថេរភាពក្នុងតំបន់យើងផងដែរ”៕

Facebook Comments

To Top