ព័ត៌មានជាតិ

​អគ្គិភ័យឆេះផ្ទះ អ្នកលក់ដូរ បណ្តាលឲ្យឆេះរថយន្តឡិចស៊ីស១គ្រឿង

ភ្នំពេញ៖ ផ្ទះអ្នកលក់ដូរមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះរថយន្តឡិចស៊ីស១គ្រឿង និងទ្រព្យសម្បត្តិដទៃទៀត កាលពី​ម៉ោង​១០​ព្រឹកថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៩​ ស្ថិតនៅ​ក្នុងភូមិ​បឹង​សាឡា​ង​ សង្កាត់​ឫស្សកែវ​ ខណ្ឌ​ឫស្សី​កែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ​ អគ្គិភ័យបានឆាបឆេះ​ផ្ទះថ្ម១​ខ្នង​ គឺជា​ផ្ទះ​សម្រាប់​ដាក់​អីវ៉ាន់​លក់​ចាប់ហួយ​ និង​ទុក​រថយន្ត​ឡិច​ស៊ី​ស១​គ្រឿងក្នុងផ្ទះនោះ ដោយ​បាន​ចាក់សោ​ពីខាង​ក្រៅ​ ។ ចំណែក​ម្ចាស់ផ្ទះ​បាន​ទៅ​លក់ដូរ​នៅ​ផ្សារ​ទំនប់​ បណ្តាលឲ្យមានអគ្គិភ័យឆេះ​បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង​នាំ​គ្នា​ទម្លុះ​ទ្វារផ្ទះ​ចូល​ទៅ​ពន្លត់​ ។​

​សមត្ថកិច្ចខាងលើ​បន្តទៀត​ថា​ ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​ មានឈ្មោះ​ ម៉ៅ​ ទ​ន​ ភេទ​ប្រុស​ ជា​គ្រូបង្រៀន​វិទ្យាល័យ​ឥន្ទរ​ទេវី​ និង​ប្រពន្ធមាន​ឈ្មោះ​ ណោ​ ឆេ​ង​គី​ម​ អាយុ​៤៥​ឆ្នាំ​ ​ ស្ថិតនៅ​ក្នុងភូមិ​បឹង​សាឡា​ង​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។​

​ការ​ឆាបឆេះ​នេះ​ បណ្តាល​ឱ្យ​ខូចខាត​អីវ៉ាន់​លក់​ចាប់ហួយ​អស់​មួយ​ចំនួន​ និង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស១​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២V-0897​ ​។​អគ្គិភ័យដែល​ ឆាបឆេះខាងលើនេះ​ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មក​អន្តរាគមន៍បាញ់ពន្លត់ ដោយ​មិន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះអ្នកជិត​ខាង​នោះ​ទេ​ ៕

Facebook Comments

To Top