អន្តរជាតិ

ស្លាប់តិចបំផុត ២១នាក់ ក្នុងហេតុការណ៍បាក់ដំបូល នៅឯអណ្តូងរ៉ែធ្យូងថ្ម នៅភាគខាងជើងប្រទេសចិន

ប៉េកាំង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ថា យ៉ាងហោចណាស់ មានកម្មករអណ្តូងរ៉ែ ចំនួន២១នាក់បានស្លាប់ នៅគ្រាដែលដំបូលរលំនៅក្នុង អណ្តូងរ៉ែធ្យូងថ្មមួយកន្លែង នៅភាគខាងជើងនៃ ប្រទេសចិន ។

ក្រុមកម្មកររ៉ែចំនួន៦៦នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីឧប្បត្តិហេតុកើត ឡើងកាលពីថ្ងៃសៅរ៍នៅ ឯអណ្តូងរ៉ែ Lijiagou ក្បែរទីក្រុង Shenmu ក្នុងខេត្ត សានស៊ី (Shaanxi) ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ ស៊ិនហួ បានរាយការណ៍ថា មូលហេតុនៃការដួល រលំកំពុងស្ថិតនៅក្រោមការស៊ើប អង្កេតនៅឡើយ ។

គួរបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងក្នុងប្រទេសចិន វាជារឿងធម្មតា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដើម្បី លើកកម្ពស់សុវត្ថិភាព នៅទីតាំងនេះក៏ដោយ ។

កាលពីខែតុលាឆ្នាំមុន ក្រុមកម្មករអណ្តូងរ៉ែធ្យូងថ្ម ចំនួន២១នាក់បានស្លាប់ នៅពេលដែលថ្មធ្លាក់នៅក្រោមដី នៅខេត្ត Shandong ភាគខាងកើតប្រទេស ៕ ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top