អន្តរជាតិ

យន្តហោះដឹកសម្ភារៈយោធា គ្រោះថ្នាក់ធ្លាក់ នៅអ៊ីរ៉ង់ ស្លាប់ជាង១០នាក់

បរទេស៖ នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ ថ្មីមួយ បានឲ្យដឹងថា យន្តហោះដឹកសម្ភារៈយោធាមួយគ្រឿង ធុន បានជួបគ្រោះថ្នាក់ធ្លាក់ ព្រោះតែអាកាសធាតុមិនល្អ នៅខាងលិចរដ្ឋធានី នៃប្រទេសអ៊ីរ៉ង់ សម្លាប់មនុស្សចំនួន ១៥នាក់ នៅមានជីវិតរស់តែម្នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Fars កងទ័ពអ៊ីរ៉ង់បាននិយាយថា អ្នកបើកបរយន្តហោះមួយរូប បានរួចជីវិតនៅរស់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកប្រអប់ខ្មៅ គឺឧបករណ៍ថតសម្លេងនៅក្នុងបន្ទប់បើកយន្តហោះនោះ ត្រូវបានគេរកឃើញនៅ កន្លែងយន្តហោះធ្លាក់។

យោងតាមសេចក្តីរាយការណ៍ ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ យន្តហោះយោធានោះ បានធ្លាក់ចុះនៅជិតអាកាស យានដ្ឋាន Fath ដែលជាកម្មសិទ្ធិរបស់ក្រុមសាជីវកម្ម ការពារបដិវត្តន៍ឥស្លាម និងស្ថិតនៅជិតទីក្រុង ស្ថិតនៅខេត្ត Karaj ប្រទេសអ៊ីរ៉ង់ភាគកណ្ដាល៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top