អន្តរជាតិ

តើនឹងមានការយល់ឃើញ យ៉ាងណា ចំពោះការបិទរដ្ឋាភិបាល សហព័ន្ធអាមេរិក

វ៉ាស៊ីនតោន៖ តាំងពីដំបូង មកវាហាក់ដូចជា ការបិទរដ្ឋាភិបាល សហព័ន្ធដោយគ្មានការបញ្ចប់ រយៈពេលជាង ៣សប្តាហ៍ក្រោយមក ដោយក្រុងវ៉ាស៊ីនតោន នៅតែទប់ស្កាត់ការទាមទារ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះជញ្ជាំងនៅតាមបណ្តោយព្រំប្រទល់ ភាគនិរតីដែលជាការពិត ជាមួយនឹងការបិទទ្វាររដ្ឋាភិបាលសហព័ន្ធរយៈពេលយូរ ដែលជះឥទ្ធិពលដល់ជីវិត រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ប៉ុន្តែផលប៉ះពាល់យ៉ាងខ្លាំងក្លា បំផុតនៃការបិទទ្វាររយៈពេលយូរបំផុត ក្នុងប្រវត្តិសាស្ត្រ ២៤២ឆ្នាំរបស់ ប្រទេសនេះ កំពុងចាប់ផ្តើមលេចឡើងនៅ ទូទាំងប្រទេស។

នៅក្នុងផ្នែកជាច្រើន នៃសហរដ្ឋអាមេរិក ការបិទទ្វារនេះបានគូសបញ្ជាក់ពី របៀបដែលរដ្ឋាភិបាលសហព័ន្ធ ត្រូវបានផ្សារភ្ជាប់ទៅ នឹងការរស់នៅប្រចាំថ្ងៃ និងការប្រឈមមុខនឹងការចំណាយ បានបង្កើតឱ្យមានវិបត្តិជាបន្តបន្ទាប់ឆ្ងាយពីព្រំដែន។

កម្មករសហព័ន្ធប្រហែល ៨០ម៉ឺន នាក់នឹងមិនមានប្រាក់ខែទេ ហើយចំនួនកាន់តែច្រើនឡើង ដែលព្រួយបារម្ភអំពីការបាត់បង់ប្រាក់ កម្ចីទិញផ្ទះ និងប័ណ្ណឥណទានកំពុងដាក់ពាក្យសុំជំនួយ ឥតការងារធ្វើ។

អ្នកម៉ៅការសហព័ន្ធរាប់ពាន់នាក់ទៀត បានលាឈប់ពីការងារ ហើយទំនងជានឹងមិនអាចដកហូតវិក័យប័ត្រ ខកខានរបស់ពួកគេមកវិញ បាននោះទេ ទៀបសោធ ភោជនីយដ្ឋាន និងហាងនៅជិតការិយាល័យធំៗ របស់សហព័ន្ធជាពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោនក៏ត្រូវបាន បិទទ្វារផងដែរ៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top