ព័ត៌មានជាតិ

ជ្រូកនាំចូលពីវៀតណាម​ ត្រូវមន្ត្រីជំនាញកម្ពុជា​ឃាត់ ​ពិនិត្យរកមេរោគ

ស្វាយរៀង ៖ សត្វជ្រូកជាច្រើនក្បាល ត្រូវបាន​​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តស្វាយរៀង ទប់ស្កាត់ការនាំចូលសត្វជ្រូក ខុសច្បាប់ ពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ​ដើម្បីយកឈាមទៅពិនិត្យរកមេរោគ នៅឯទីក្រុងភ្នំពេញ។

លោកឈិន សៅ មន្ត្រីពេទ្យសត្វខេត្ត បានប្រាប់ឲ្យដឹងនៅ ព្រឹកថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩នេះថា ស​ត្វជ្រូកជា ច្រើនក្បាលនេះ ត្រូវបានបង្ក្រាប កាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ ឥឡូវនាំមករក្សាទុក នៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ហើយដើម្បីយកឈាមជ្រូក ទៅពិនិត្យនៅភ្នំពេញថា តើមានមេរោគដែររឺទេ។ លោកឈិន សៅបានបញ្ជាក់ថា សត្វជ្រូកជាក់ស្តែងមានចំនួនតែ១៩ក្បាល ​ដោយរង់ចាំលទ្ធផលការពិនិត្យឈាម ទើបយើងសម្រេចត្រូវធ្វើយ៉ាងណា។

មន្ត្រីជំនាញបន្តថា ​រថយន្ត​​និងសត្វជ្រូក បានប្រគល់​​ ជូនទៅការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Facebook Comments

To Top